ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរវៀតណាម​២នាក់​លួចម៉ាស៊ីន​កាណូត​ ត្រូវសមត្ថកិច្ច​​ក្របួច​បាន​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ជន​សង្ស័យ​​ជនជាតិ​វៀត​ណាម​​២​នាក់ ត្រូវ​​កម្លាំង​​សមត្ថកិច្ច​នគរបាល​​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល​​របស់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ក​សាង​សំណុំ​បញ្ជូន​​ទៅ​សាលា​ដំបូង​​ខេត្ត ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៥ ឧសភា ២០១៥ នេះ ដោយ​​ចោទប្រកាន់​​ពី​បទ​

ខេត្ត​កំពង់​ឆ្នាំង ៖ ជន​សង្ស័យ​​ជនជាតិ​វៀត​ណាម​​២​នាក់ ត្រូវ​​កម្លាំង​​សមត្ថកិច្ច​នគរបាល​​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល​​របស់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ក​សាង​សំណុំ​បញ្ជូន​​ទៅ​សាលា​ដំបូង​​ខេត្ត ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៥ ឧសភា ២០១៥ នេះ ដោយ​​ចោទប្រកាន់​​ពី​បទ​លួច​​ម៉ាស៊ីន​កាណូត​​ជនជាតិ​​វៀតណាម​​ដូច​គ្នា ​កាលពី​វេលា​ម៉ោង​០២ ​និង​២០​នាទី​រំលង​អ​ធ្រា​ត្រ​​​ថ្ងៃ​ទី​០៤ ​ឧសភា ២០១៥ នៅ​​ចំណុច​​ភូមិ​​ឆ្នុកទ្រូ ឃុំ​​ឆ្នុក​ទ្រូ ស្រុក​​បរិបូរ​ណ៍​ ។

​ប្រភព​​បានឱ្យ​​ដឹងថា ជនសង្ស័យ​ទាំង​​២​នាក់​​​មា្ន​​ក់​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​យូ អាយុ​​១៧​​ឆ្នាំ និង​ម្នាក់​ទៀតឈ្មោះ​ង្វៀ​ង យ៉ាំ​ង​​លិ​ន អាយុ​១៧​ឆ្នាំ ទាំង​២​​នាក់​​ស្នាក់​នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។

ប្រភព​បន្ត​ថា នៅ​មុន​​ពេល​​កើតហេតុ​ ផ្ទះ​ស្ត្រី​ឈ្មោះ​ង្វៀ​ង ធី​ធឿ​ន មាន​រៀបចំ​ពិធី​​​បុណ្យ ពេល​នោះ​​មាន​​ភ្ញៀវ​ដែល​មក​ចូលរួម​​​បាន​បើក​កាណូត​មក​ច​ត​ត្រៀបត្រា​នៅផ្ទះ​​បណ្តែត​ទឹក​ ដែល​មានកម្ម​វិធី​បុណ្យ​​នោះ ។ លុះ​វេលា​រំលង​អធ្រាត្រ​​ ស្រាប់តែ​​ជនសង្ស័យ​ទាំង​២​នាក់​​ខាងលើ ដែល​​ស្នាក់​នៅ​ក្បែ​រផ្ទះ​ធ្វើបុណ្យ​នោះ​ នាំ​គ្នា​លួច​ម៉ាស៊ីន​កាណូត​មួយ​​គ្រឿង​របស់​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​ផាក អាយុ​៤៨​ឆ្នាំ យក​​ទៅ​លាក់​​ទុក ​ប៉ុន្តែនៅ​ព្រឹក​ឡើង ​ក្រោយ​ពី​បានដឹង​ថា ​បាត់​ម៉ាស៊ីន​កាណូត ត្រូវម្ចាស់​ទៅ​​ប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ហើយក៏ធ្វើការ​ស្រាវជ្រាវ ​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​​ជនសង្ស័យ​ទាំង​២​នាក់​​​ ​រួម​ទាំង​វត្ថុ​តាង​​មាន​ម៉ាស៊ីន​កា​ណូ​ត (៨​សេស​កន្លះ​) មួយ​​គ្រឿង ។ 

​ប្រភពបន្តទៀត​ថា ក្រោយ​ពី​​ចាប់​​បាន​ជនសង្ស័យ​​ទាំង​២​នាក់​នេះហើយ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជូន​មក​ស្នងការដ្ឋាន ហើយ​នៅ​ព្រឹក​​ថ្ងៃ​ទី​០៥ ឧសភា​ នេះ មន្ត្រី​ជំនាញ​របស់​លោក​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​​ទៅ​កាន់​តុលាការ ​ដើម្បីចាត់ការ​​​តាម​​​ច្បាប់  ។