ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ « ផ្ញើ​កង​ចងដៃ » ប្រវត្តិ​ស្នេហា​ពិត​របស់​ស្មៀន​ម្នាក់​រ៉ា​យ​រ៉ា​ប់​ឱ្យ​លោក​សុះ ម៉ាត់ និពន្ធ​និង​ច្រៀង​ផ្ទាល់

8 ឆ្នាំ មុន

បើ​រំលឹក​ទៅ​ដល់​បទ​ចម្រៀង​ពី​អតីតកាល គេ​មិន​អាច​ភ្លេច​សិល្បករ​ឆ្នើម​ម្នាក់​ទៀត​ជំនាន់​លោក​ស៊ី​ន ស៊ី​សា​មុត ដែរ នោះ​គឺ​លោក​សុះ ម៉ាត់ បាន​ឡើយ ។
យោង​តាម​សៀវភៅ «​ចម្រៀង​ចង.ក្រង​ឡើង​វិញ​»

បើ​រំលឹក​ទៅ​ដល់​បទ​ចម្រៀង​ពី​អតីតកាល គេ​មិន​អាច​ភ្លេច​សិល្បករ​ឆ្នើម​ម្នាក់​ទៀត​ជំនាន់​លោក​ស៊ី​ន ស៊ី​សា​មុត ដែរ នោះ​គឺ​លោក​សុះ ម៉ាត់ បាន​ឡើយ ។
យោង​តាម​សៀវភៅ «​ចម្រៀង​ចងក្រង​ឡើង​វិញ​» របស់​សមាគម​ស៊ី​ន ស៊ី​សា​មុត លើក​ឡើង​ថា ពិតមែនតែ​ស្នាដៃ​ដែល​បាន​បន្សល់​ទុក​មក មិន​អាច​ប្រៀបធៀប​ជាមួយ​លោក​ស៊ី​ន ស៊ី​សា​មុត ក៏​ដោយ តែបើ​និយាយ​ពី​ទេព​កោសល្យ និង​លក្ខណៈសម្បត្តិ​ម្យ៉ាង​ម្នាក់​វិញ​លោក​សុះ ម៉ាត់ មាន​លក្ខណៈ​ពិសេស​ខ្លះ​ដែល​លោក​ស៊ី​ន ស៊ី​សា​មុត​គ្មាន ។ បើ​តាម​បណ្តា​រៀមច្បង​ពី​សម័យ​មុន បាន​វាយតម្លៃ​ថា ចំពោះ​ការ​ច្រៀង​បើ​និយាយ​ពី​ការ​ដាក់​មនោសញ្ចេតនា វាចា​ស្រទន់ គ្មាន​នរណា​អាច​ប្រៀប​ជាមួយ​លោក​ស៊ី​ន ស៊ី​សា​មុត​ទេ ក៏​ប៉ុន្តែ​បើ​និយាយ​ពី​សំឡេង​ខ្លាំង ហើយ​មិន​ចាំបាច់​មេក្រូ​អាច​ច្រៀង​បាន​នោះ គឺ​ប្រាកដជា​គ្មាន​អ្នក​អាច​ស្មើ​លោក​សុះ ម៉ាត់​ឡើយ ។

មិនតែប៉ុណ្ណោះ​ក្រៅពី​ចេះ​កាន់​ឧបករណ៍​តន្ត្រី ផ្សេង​ៗ​នោះ ខាង​ផ្នែក​តែង​និពន្ធ លោក​សុះ ម៉ាត់ ក៏​ជា​សិល្បករ​ម្នាក់​ដែល​ចេះ​សរសេរ​បទ​ភ្លេង និពន្ធ​ទំនុកច្រៀង​ដោយ​ខ្លួនឯង តាក់តែង​ផ្សែផ្សំ​មិន​ចាញ់​កវីនិពន្ធ ផ្សេង​ៗ​ទៀត​ប៉ុន្មាន​ទេ ។ គ្រប់​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​របស់​លោក​សុះ ម៉ាត់ ទៀត​សោត​សុទ្ធសឹងតែ​ជា​បទ​និពន្ធ​ដែល​មាន​ន័យ​ខ្លឹមសារ ហើយ​ស៊ីជម្រៅ​បែប​ស្នេហា​ជាតិ​ទៀត​ផង ។

ដោយឡែក​ចំពោះ​ចម្រៀង​មួយ​បទ​ដែល​សមាគម​ស៊ី​ន ស៊ី​សា​មុត  លើកយក​ចងក្រង​នេះ ទោះបីជា​ពុំ​ទាន់​ស្រាវជ្រាវ​ឱ្យ​បាន​ដល់​ស៊ីជម្រៅ​យ៉ាងណា​ក៏​ដោយ ក៏​ប៉ុន្តែ​វា​ជា​បទ​មួយ​ដែល​ល្បីល្បាញ​បំផុត​របស់​លោក​សុះ ម៉ាត់ នា​អំឡុង​ឆ្នាំ​១៩៦៩ ។ ចម្រៀង​នេះ​ជា​ស្នាដៃ​និពន្ធ និង​ច្រៀង​ដោយ​លោក​សុះ ម៉ាត់​ផ្ទាល់​ដែល​ជា​សាច់​រឿង​ពិសេស​របស់​ស្មៀន​ម្នាក់​ធ្វើការ​នៅ​ចម្ការមន ។ ស្មៀន​នោះ​បាន​យក​រឿង​ពិត​របស់​ខ្លួន​មក​រ៉ាយរ៉ាប់​ប្រាប់​លោក​សុះ ម៉ាត់​ដល់​វិទ្យុជាតិ ។ ទីបំផុត​បទ «​ផ្ញើ​កង​ចងដៃ​» ចេញ​មក​សម​តាម​បំណង​ដែល​មាន​លក្ខណៈ​កំសត់ លន្លង់លន្លោច​នៃ​ស្នេហា​ដែល​បែកបាក់​ទៅ អម​នឹង​សូរ​សំឡេង​ខ្លុយ​ដ៏​គ្រលួច​របស់​ស្តេច​ទ្រសោ​ម៉េ​ង  ហ៊ុន ដែល​ជា​ឪពុក​របស់​កំពូល​តារាចម្រៀង​មនោសញ្ចេតនា​ម៉េ​ង  កែវ​ពេ​ជ្ជ​តា សព្វថ្ងៃ​នេះឯង ។ សំឡេង​ខ្លុយ​របស់​លោក​ម៉េ​ង ហ៊ុន បាន​កំដរ​ញ៉ាំង​ឱ្យ​បទ​«​ផ្ញើ​កង​ចងដៃ​» រឹតតែ​ស្រងេះស្រងោច កំសត់​ដល់ទី​ជម្រៅ​តែ​ម្តង ។ មក​ដល់​បច្ចុប្បន្ន​បទ​ចម្រៀង «​ផ្ញើ​កង​ចងដៃ​» នៅ​តែ​មាន​រសជាតិ​ពេញ​និយម​មិន​សាបសូន្យ គឺ​នៅ​តែ​ស្តាប់​បាន គ្មាន​សាបរលាប​ទៅ​ណា​ទេ​។ បទ «​ផ្ញើ​កង​ចងដៃ​» និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង ដោយ​លោក​សុះ ម៉ាត់ និង​សម្រួល​តន្ត្រី ដោយ​លោក​ហេង ហួ​វេ​ង ។ បទ​ចម្រៀង​នេះ​រាយ​ទំនុក​ថា ៖

១-​ផ្ញើ​កង​ចងដៃ​ស្រី​ថ្លៃ​ស្នេហា​អឺ​អើយ​… តាម​ពាក្យ​អូន​ទារ​បង​មិន​ហ៊ាន​ខាន ទោះ​ក្រ​ដល់​ថ្នាក់ បុណ្យ​សក្តិ​ជា​ស្មៀន ខំ​រក​ឱ្យ​បាន​ផ្ញើ​ជូន​ស្រី​ថ្លៃ ។
២-​បើ​អូន​យល់​ថា​កង​ជា​ដួងចិត្ត អឺ​…​អើយ តំណាង​ពាក្យ​ពិតជា​កង​និស្ស័យ ជា​ញើស​ជា​សាច់​បង​ប្រឹង​រាល់ថ្ងៃ ពាក់​ហើយ​អាល័យ​ដល់​រូប​បង​ផង ។
បន្ទរ​-​បណ្តាំ​ប៉ុណ្ណឹង​គួរ​ដឹង​គួរ​ចាំ មិន​បាន​មួយ​ឆ្នាំ​អូន​ប្រែ​បែរខ្នង ពេល​ជួប​មុខ​ហើយ​ព្រងើយ​ដាក់​បង ត្បូង​ពេជ្រ​ដាំ​កង​ក៏​មិន​ចេះ​ស្តី ។

៣-​បើ​កង​វាចា​ប្រាប់​ថា​មាន​ម្ចាស់​អឺ​…​អើយ ម្ល៉េះ​អូន​កាត់​ខ្មាស​ដូច​នាង​ក​ង្រី តែ​ផ្ទុយ​ទៅ​វិញ អូន​មាន​គូ​ថ្មី បណ្តើរ​ធ្វើ​ហី​ឱ្យ​បង​ក្តួ​ត​ឈាម ៕