ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​​​កន្ត្រាក់​​​​បំផ្លាញ​​លំនៅ​​ឋាន​​អស់​​ជាង​​៣៦​​ខ្នង​​​នៅ​​ស្ទឹង​​​ត្រង់

8 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ លំនៅ​ឋាន​​ប្រជា​ពលរដ្ឋ​ចំនួន​​២​ខ្នង ​ត្រូវ​​បានដួល​​រលំ​រាប​​ដល់​ដី​ និង​៣៤​ខ្នង​​ទៀត ​បាន​របើក​ដំបូល​ ដោយសារ​​តែ​ខ្យល់​​កន្ត្រាក់​​បោកបក់​​ជា​ខ្លាំង​លើ​​ភូមិ​ឈើ​​ទើ ​ឃុំ​ខ្ពប​​តា​​ងួ​ន ស្រុក​​ស្ទឹង​​ត្រង់ ដែលហេតុការណ៍​​នេះ​កើតឡើងកាលពី​​វេលា​ម៉ោង​០៦

ខេត្ត​កំពង់​ចាម​ ៖ លំនៅ​ឋាន​​ប្រជា​ពលរដ្ឋ​ចំនួន​​២​ខ្នង ​ត្រូវ​​បានដួល​​រលំ​រាប​​ដល់​ដី​ និង​៣៤​ខ្នង​​ទៀត ​បាន​របើក​ដំបូល​ ដោយសារ​​តែ​ខ្យល់​​កន្ត្រាក់​​បោកបក់​​ជា​ខ្លាំង​លើ​​ភូមិ​ឈើ​​ទើ ​ឃុំ​ខ្ពប​​តា​​ងួ​ន ស្រុក​​ស្ទឹង​​ត្រង់ ដែលហេតុការណ៍​​នេះ​កើតឡើងកាលពី​​វេលា​ម៉ោង​០៦ ល្ងាច​​ថ្ងៃ​ទី០​១ ឧសភា ២០១៥  តែ​​មិន​មាន​​សេចក្តី​រាយ​ការ​ណ៍​​ថា មាន​មនុស្ស​ស្លាប់ ឬ​​​រងគ្រោះថ្នាក់​នោះ​​ទេ ។

លោក​​ឧត្ត​ម​សេនី​យ៍​​ត្រី បែន រ័​ត្ន ស្នងការ​​នគរបាល​​ខេត្ត​មាន​ប្រសា​ស​ន៍​​ឱ្យ​​ដឹងថា ចំពោះ​​លំនៅ​ឋាន​ដែល​បាន​​សាងសង់​អំពី​​ឈើ   ត្រូវ​​បាន​រលំ​​រាប​ដល់​ដី​​ទាំង​ស្រុ​ងចំនួន​២​ខ្នង ​នោះដែល​​មានផ្ទះ​ ១-​ឈ្មោះ​ជឿន ជេស ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ មាន​ទំហំ​៥ ​គុណ​៧​ម៉ែត្រ ប្រក់​សង្ក​សី  ២-​​​ឈ្មោះ​​វ៉ា​ន់ វុន ភេទ​​ប្រុស អាយុ៦៥​ឆ្នាំ​ ក្រៅពី​នេះ​​ចំនួន​៣៤​ខ្នង​​ទៀត  ត្រូវ​បាន​​របើក​ដំបូង​បាក់​សំយាប​មុខ​ផ្ទះ​ជា​ដើម ។

លោក​​ឧត្តម​សេនី​យ៍​​ត្រី បែន រ័​ត្ន ស្នងការ​​នគរ​បាល​​ខេត្ត​​បាន​​មាន​ប្រសា​ស​ន៍​បន្ត​​ថា ផ្ទះ​ដែល​រលំ ​និង​របើកដំបូល​ទាំងអស់​​សុទ្ធ​ជា​ប្រភេទ​ផ្ទះ​​ឈើ មាន​ខ្លះ​​ប្រក់​​ស្បូ​វ ប្រក់​ស័​ង្ក​​សី និង​ក្បឿង​រហូត​មក​​ដល់​ព្រឹកថ្ងៃ​ទី​២ ​ឧសភា ​នេះ មិន​មាន​សេចក្តី​រាយ​​ការ​ណ៍​​មក​ថា មាន​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះ​ទេ ​តែ​រូប​លោក​​បាន​ចាត់ឱ្យ​លោក​​អធិការ​នគរ​បាល​ស្រុក​​ស្ទឹង​ត្រង់ ​ដឹកនាំ​កម្លាំង​​ចុះ​ជួយ​ជួស​ជុល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​​យើងហើយ​ ។ 

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព