ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លែងខ្លួន​ជា​មន្ត្រី​យោធា​ចង់​ជួញឈើ ត្រូវប៉េ​អឹ​ម​ខេត្ត​ឃាត់ខ្លួន

8 ឆ្នាំ មុន

ខេត្តរតនៈគិរី ៖ កម្លាំង​ប៉េ​អឹ​ម​ខេត្ត​ បានធ្វើការ​ចាប់​ឃាត់ខ្លួន​​ជន​ក្លែងបន្លំ​ធ្វើ​ជា​មន្ត្រី​យោធា​​ស័ក្តិ​៥ម្នាក់​បញ្ជូន​ទៅ​តុលាការ កាលពី​វេលា​​​ម៉ោង​​៣​រសៀល​ថ្ងៃ​ទី​២៧ មេ​សា ២០១៥ នេះ ស្ថិត​នៅចំណុច​​ភូមិ​តេន ឃុំ​យ៉ា​ទុង ស្រុក​អូ​យ៉ា​ដាវ ។

ករណី​នេះ​ត្រូវ​បាន​មន្ត្រី​ប៉េ​អឹ​ម​ខេត្ត​បានអោយ​ដឹង​ថា ជន​ក្លែងបន្លំ​ខ្លួន​ហើយ​ដើរ​អួតអាង​ថាខ្លួន​ជា​ទា​ហានមាន​ស័ក្តិ​៥​នោះ​ មានឈ្មោះ ឈិ​ត តា​រ៉ា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​រកា​១ ឃុំ​រកា​ស្រឡឹង ស្រុក​ខ្សាចកណ្តាល ខេត្ត​កណ្តាល ។ ​

ក្រោយពីសាកសួរ​ជន​ក្លែងបន្លំ​ខាងលើ​បាន​​សារភាព​ថា ខោ​អាវ​យោធា​ដែល​ខ្លួន​ពាក់​នោះ គឺ​បាន​ទិញ​ពី​ក្នុង​ផ្សារ​យក​មក​ពាក់​ ព្រម​ទាំង​ស័ក្តិ​ផង​ដែរ ខ្លួន​គ្មាន​ធ្វើ​ទា​ហាន​ទេ ហើយ​មក​ខេត្តរតនគិរី​នេះ ក៏​អត់​បាន​ដើរ​អួតអាង ហើយក៏​គ្មាន​ទាន់​​បោកប្រាស់​អ្នក​ណា​គេ​ដែរ ​គ្រាន់តែ​ដើរ​ប្រាប់​ប្រជាពលរដ្ឋ​តាម​ព្រំដែន​តែ​ប៉ុណ្ណោះ ព្រោះ​គាត់​ចង់​មក​រកស៊ី​ឈើ​ប្រណីត ដើម្បី​បង្ហាញ​អោយ​គេ​ឃើញ​ថា ​ខ្លួន​មាន​អំណាច​ជា​ទា​ហាន​ស័ក្តិ​៥ ដល់​ពេល​ដឹកឈើ​ កុំអោយ​គេ​យក​លុយ​ច្រើន​ពេក​តែ​​ប៉ុណ្ណោះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​និង​គេហទំព័រ​កោះសន្តិភាព