ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីយកដំបង និងខ្សែក្រវាត់​វាយ​ប្រពន្ធរហូតដល់​ស្លា.ប់ក្នុងជម្លោះគ្រួសារ​ ត្រូវជាប់ខ្នោះ

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ បុរសម្នាក់​ត្រូវកម្លាំង​​ប៉ូលិស​ស្រុកគិរីវង់ ធ្វើការចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ ដើម្បីចាត់ការ​បន្ត បន្ទាប់ពីបុរស​រូបនេះ​​ស្រវឹង​បាន​យកដំបង​ និង​ខ្សែក្រវាត់​​​វាយលើ​​ស្ត្រីជា​​ប្រពន្ធ​​

ខេត្តតាកែវ ៖ បុរសម្នាក់​ត្រូវកម្លាំង​​ប៉ូលិស​ស្រុកគិរីវង់ ធ្វើការចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ ដើម្បីចាត់ការ​បន្ត បន្ទាប់ពីបុរស​រូបនេះ​​ស្រវឹង​បាន​យកដំបង​ និង​ខ្សែក្រវាត់​​​វាយលើ​​ស្ត្រីជា​​ប្រពន្ធ​​បណ្តាល​​ឱ្យ​រងរបួស​ធ្ងន់ខណៈ​មាន​ជម្លោះ​​គ្នា តែ​ដោយមិន​មាន​​អ្នក​ណា​ម្នាក់​​​ជួយ​​ដឹកបញ្ជូន​​ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ ​​ស្ត្រី​ខាង​លើ​ក៏បាន​ដាច់​ខ្យល់​ស្លាប់យ៉ាង​អាណោច​អាធ័ម​បំផុត ​។

ហេតុការណ៍នេះកើតឡើង​កាលពីវេលាម៉ោង០៨ និង​៤៥នាទីយប់​ថ្ងៃទី​២៥ មេសា ២០១៥ ស្ថិតនៅ​ភូមិអណ្តូង​ធំ ឃុំគោក​ព្រេច ​ស្រុក​គិរីវង់ ។

ប្រភពបានឱ្យ​ដឹងថា ជនដៃដល់ជាប្តី​​ឈ្មោះ​សិន សៅ អាយុ​៤៩​ឆ្នាំ ចំណែកឯ​ប្រពន្ធ​រងគ្រោះ​​​ឈ្មោះ​អ៊ុក ត្រេន អាយុ​៤៥​ឆ្នាំ មានកូន​ចំនួន៣នាក់ក្នុងបន្ទុក ។

ប្រភពបន្តថា បុរស​រូបនេះ​តែង​តែ​ស្រវឹងស្រា.ស​​​ជារៀងរាល់ថ្ងៃ លុះនៅថ្ងៃកើតហេតុ មិនដឹងមានរឿងអ្វី ប្តី-ប្រពន្ធ​បានឈ្លោះប្រកែក​គ្នាយ៉ាងខ្លាំឡង ​រហូតដល់ប្តី​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​យក​ដំបង និង​ខ្សែក្រវាត់​វាយទៅលើ​ស្ត្រី​ជាប្រពន្ធ​​យ៉ាង​ដំណំ ដោយគ្មានអ្នក​ចូលទៅ​ជួយឡើយ ហើយ​​ស្ត្រី​រូបនោះក៏បានស្លាប់ ទើប​កម្លាំង​ប៉ូលិស​ធ្វើការ​ចាប់ខ្លួន​ជន​ដៃដល់ភ្លាមៗ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

ប្រភពបានឱ្យ​ដឹងថា