ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ខាង​ស្រី​ឌឺ​កូនកំលោះ ទប់​មិន​បាន​ស្វាគមន៍​មួយ​កែវ​រយះ​ក្បាល ត្រូវ​ចាប់ខ្លួនខាន​ផ្សំ​ដំណេក

8 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ កូនកំលោះ​ម្នាក់​​ត្រូវ​អាក់ខាន​ផ្សំ​ដំណេក​ដោយសារ​តែ​យក​កែវ​ទៅ​វាយ​ក្បាល​ភ្ញៀវ​ខាង​កូនស្រី​ក្នុង​ថ្ងៃ​មង្គល​ការ​បណ្តាលឱ្យ​បែកក្បាល​ហូរ​ឈាម​ជោក​ខ្លួន​ ហើយ​ត្រូវសមត្ថកិច្ច​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​យក​ទៅ​សួរនាំ​។

ខេត្ត​កំពង់​ស្ពឺ ៖ កូនកំលោះ​ម្នាក់​​ត្រូវ​អាក់ខាន​ផ្សំ​ដំណេក​ដោយសារ​តែ​យក​កែវ​ទៅ​វាយ​ក្បាល​ភ្ញៀវ​ខាង​កូនស្រី​ក្នុង​ថ្ងៃ​មង្គល​ការ​បណ្តាលឱ្យ​បែកក្បាល​ហូរ​ឈាម​ជោក​ខ្លួន​ ហើយ​ត្រូវសមត្ថកិច្ច​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​យក​ទៅ​សួរនាំ​។

ហេតុ​ការណ៍​នេះ​បានកើតឡើង​កាល​ពីវេលា​ម៉ោង​៨​ និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២៦​ មេសា​ ២០១៥​ ស្ថិត​ក្នុងភូមិ​ទី​២ ​ឃុំ​ត្រែង​ត្រ​យឹ​ង ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​ កូនកំលោះ​ដែល​យក​កែវ​វាយ​ភ្ញៀវ​ខាង​ស្រី​ឈ្មោះ​អន សំ​អឿ​ន​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ រៀប​ការ​ជាមួយ​កូនក្រមុំ​ឈ្មោះ​អ៊ែ​ល ស្រី​នាង​ អាយុ​២២​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​-ឃុំ​ខាងលើ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កូនកំលោះ​ដៃដល់​បាន​សារភាព​ថា​ នៅ​ពេល​ដែល​រូបគេ​រវល់​ទទួលភ្ញៀវ​ស្រាប់តែ​បងប្អូន​របស់​គេ​​នាំ​គ្នា​ប្រុង​ត្រលប់​ទៅ​ផ្ទះ​វិញ ​ឃើញ​ដូច​នោះ​រូបគេ​បាន​ហៅ​មក​វិញ​ដើម្បី​ឱ្យ​ចូល​តុ ​និង​ហូប​បាយ​នៅ​រួម​សប្បាយ​នឹង​គេ​។​តែ​នៅ​ពេល​ដែល​រូបគេ​កំពុង​ឃាត់​បងប្អូន​ឱ្យ​នៅ​ហូប​បាយ​ក៏​មាន​មនុស្ស​ម្នាក់​មក​និយាយ​ឌឺដង​ថា ​គេ​រៀប​បាយ​ឱ្យ​តែ​ខាង​កូនស្រី​ហូប​ទេ ​ចំណែក​ខាង​កូនប្រុស​មិន​រៀប​ឱ្យ​ហូប​ទេ​។

​ដោយសារ​តែ​ផ្តើម​ចេញ​រឿង​នេះ​ហើយ​ធ្វើ​ឱ្យគេ​មាន​កំហឹង​យ៉ាង​ខ្លាំង​ក៏​ស្ទុះ​យក​កែវ​ស្រា​ទៅ​វាយ​ជន​ដែល​មក​និយាយ​ឌឺដង​មួយ​កែវ​ចំ​ចិញ្ចើម​បណ្តាលឱ្យ​បែក​ហូរ​ឈាម​ជោក​ខ្លួន​ ហើយ​ត្រូវ​បងប្អូន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ដើម្បី​ព្យាបាល​។

លោក​អនុ​សេនី​យ៏​ទោ​ប្រាក់​ ប៊ុ​ន​ឡៃ​ នាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង​បានឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មានឈ្មោះ គង់ វិចិត្ត្រ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅភូមិ​ឈូកស  ឃុំ​ព្រៃ​ញាតិ​ស្រុក គង់​ពិសី​ ​ដែល​ជា​ភ្ញៀវ​ខាង​កូនស្រី​។ លោក​អនុ​សេនី​យ៍ទោ​ប្រាក់ ​ប៊ុ​ន​ឡៃ ​នាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​របស់​លោក​បាន​ឃាត់ខ្លួន​កូនកំលោះ​ជា​ជន​ដៃដល់​ភ្លាម​ៗ​តែ​ម្តង ​គឺ​ឃាត់​តាម​ការ​ប្តឹង​របស់​បងស្រី​ជន​រង​គ្រោះ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​​សមត្ថកិច្ច​​​ប៉ុ​ស្តិ៍ឃុំ​ត្រែង​ត្រ​យឹ​ង​​​បញ្ជូន​ទៅ​ស្នងការ​ខេត្តកំពង់ស្ពឺ​ដើម្បី​សម្របសម្រួល​គ្នា​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ​៕