ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងលាយឡំរន្ទះ​​ឆក់យកជីវិត​ក្មេងប្រុសម្នាក់នៅក្រោមផ្ទះ​

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ភ្លៀងមួយមេធំលាយឡំ​និង​ផ្ទរ រន្ទះ បណ្តាល​ឱ្យ​បា.ញ់​ក្មេង​ប្រុស​ម្នាក់​ស្លា.ប់​ភ្លាម ខណៈ​កំពុង​ឈរហូប​ផ្លែ​ស្វាយ​ក្រោម​ផ្ទះ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​ល្ងាច​ថ្ងៃទី​២៦ មេសា ២០១៥ ស្ថិតនៅ​ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ ។

ខេត្តព្រះសីហនុ ៖ ភ្លៀងមួយមេធំលាយឡំ​ខ្យល់ និង​ផ្ទរ រន្ទះ បណ្តាល​ឱ្យ​បាញ់​ក្មេង​ប្រុស​ម្នាក់​ស្លាប់​ភ្លាម ខណៈ​កំពុង​ឈរហូប​ផ្លែ​ស្វាយ​ក្រោម​ផ្ទះ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​ល្ងាច​ថ្ងៃទី​២៦ មេសា ២០១៥ ស្ថិតនៅ​ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ ។

ប្រភព​បាន​ឱ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ​វ៉ា ហុង អាយុ១៦​ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។

ប្រភពបន្តថា បន្ទាប់ពីកើតហេតុនេះរួច ដោយ​មាន​ក្តី​អាណិតអាសូរពន់ពេក ​លោក​ទិក វុទ្ធី អភិបាល​ស្រុកព្រៃនប់ និងមេឃុំ​ រួម​ទាំង​សហ​​​ភាព​សហព័ន្ធ​យុវ​ជន​ស្រុក​ បាន​យក​អំណោយ​ជា​អង្ករ និងថវិកា​មួយ​ចំនួន​យកទៅ​ផ្តល់ជូន​គ្រួសារសពផងដែរ ។

គួរបញ្ជាក់ថា តំបន់ស្រុកព្រៃនប់​ កន្លងមក​បាន​ជួបការខ្វះខាត​ទឹកសម្រាប់ប្រើប្រាស់​មួយរយៈ​ពេលមកហើយ លុះពេល​ចាប់​ផ្តើម​ភ្លៀង​ ក៏​ជួបរឿង​ឧបទ្ទវហេតុនេះតែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព