ខេត្តរតនគិរី ៖ បើតាមព័ត៌មានពីលោកចាន់ ណារិទ្ធ អធិការរងស្រុកលំផាត់ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះខេង ដាវ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិទំពួន ជាកសិករ មានទីលំនៅក្នុងភូមិព្រួក ឃុំប៉ាតេ ស្រុកលំផាត់ បានពុលគីង្គក់ស្លាប់ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី២៣ មេសា ២០១៥ ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកការុងដើរទៅចាប់គីង្គក់បាន៤-៥ក្បាល រួចយកមកស្ងោរធ្វើជាម្ហូប រួមមានទាំងពងគីង្គក់ផងដែរ ដោយហូបបានកន្លះម៉ោង ជនរងគ្រោះក៏មានអាការៈក្អួតប្រកាច់ ហើយត្រូវក្រុមគ្រួសារឃើញដូច្នេះ គាត់ក៏បានបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពស្រុក តែជាអកុសលជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ទៅហើយ ។
បើតាមព័ត៌មានពីមន្ត្រីពេទ្យឱ្យដឹងថា បុរសដែលហូបគីង្គក់ពុលនេះ មកពីក្រុមគ្រួសារបញ្ជូនមកយឺតពេក ទើបគ្រូពេទ្យជួយមិន កើត ។
ចែករំលែកព័តមាននេះ