ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវកូន​កំលោះ និង​ភ្ញៀវ​កូនក្រមុំរាំធុងបាស់ឌឺគ្នា ផ្ទុះ​ហិ.ង្សា​កា.ប់​របួសធ្ងន់ម្នាក់

9 ឆ្នាំ មុន

ខេត្ត​​ព្រៃ​វែង ៖ យុវជ​ន​ម្នាក់​​​បាន​រង​​​របួស​ធ្ងន់ ហើយ​ត្រូវ​​​ក្រុម​​គ្រួសារ​​ដឹក​បញ្ជូន​​ទៅ​​សង្គ្រោះ​​ភ្លាម​ៗ​នៅ​​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក ​​បន្ទាប់​ពី​​ត្រូវ​​គូ​​ទំនាស់​​កា.ប់​១​​កាំបិត​​បុ័ងតោចំ.ក​ដាច់រ​យះ​​​ហូរ​​ឈាមជោក​ខ្លួន ក្នុងពិធីមង្គលការ​​រាំធុងបាស់​មួយកន្លែង ​​កាលពី​វេលា​ម៉ោង​១១​

ខេត្ត​​ព្រៃ​វែង ៖ យុវជ​ន​ម្នាក់​​​បាន​រង​​​របួស​ធ្ងន់ ហើយ​ត្រូវ​​​ក្រុម​​គ្រួសារ​​ដឹក​បញ្ជូន​​ទៅ​​សង្គ្រោះ​​ភ្លាម​ៗ​នៅ​​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក ​​បន្ទាប់​ពី​​ត្រូវ​​គូ​​ទំនាស់​​កាប់​១​​កាំបិត​​បុ័ងតោចំ.ក​ដាច់រ​យះ​​​ហូរ​​ឈាមជោក​ខ្លួន ក្នុងពិធីមង្គលការ​​រាំធុងបាស់​មួយកន្លែង ​​កាលពី​វេលា​ម៉ោង​១១​និង​​៤០​នាទី​ថ្ងៃ​ទី​២២ ​មេ​សា ២០១៥ ស្ថិត​ក្នុង​ភូមិ​​កំ​រា​ង្គ ឃុំ​សេនា​រាជ​​ឩ​ត្តម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ប្រភព​បានឱ្យ​ដឹងថា ​ជន​រង​គ្រោះ​​​ឈ្មោះ​រុន រិ​ត ភេទ​ប្រុស អាយុ​​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ ។ ចំណែកឯ​ខាង​ជន​​ដៃដល់​មិន​ត្រូវស្គាល់​អត្ត​សញ្ញាណទេ គ្រាន់តែ​ដឹង​ថា ជាភ្ញៀវ​ខាងកូនកំលោះ​ដែល​មកពី​ស្រុកពាមជរ ។

ប្រភព​បន្ត​​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​ គឺជា​ថ្ងៃ​ចូល​រោងដែល​ម្ចាស់ផ្ទះ​បាន​រៀបចំ​ពិធី​មង្គល​​ការកូន ហើយ​ក៏​មាន​​ចាក់​ធុងបាស់​រាំ​កម្សាន្ត​​ផង​​ដែរ ប៉ុន្តែ​នៅ​ពេល​រាំ​នោះ មាន​ភ្ញៀវ​ខាង​កូនប្រុស​ដែល​មក​ពី​ស្រុក​​ពាម​ជរ ហើយ​និង​បងប្អូន​​ខាង​កូនស្រី​​បាន​រាំ​ឌឺ​ដង​​ដាក់​គ្នា រហូត​​ឈាន​ទៅ​ដល់​ការ​​វាយតប់​គ្នា​ទៅ​វិញ​​ទៅ​​មក ដោយ​ម្ខាង​ៗ​​បាន​ទាញ​យក​កាំបិត និងព្រនង់​ទៅ​ធ្វើ​ជា​អាវុធ​ផង​ដែរ ​។

ប្រភព​ដដែល​បន្តថា ក្នុង​ពេល​វាយ​ប្រតាយ​ប្រតប់​គ្នា​​នោះ ក៏​មាន​អ្នក​ចូល​​ទៅ​ឃាត់​ភាគី​​ជម្លោះ​ទាំង​២​​ដែរ ប៉ុន្តែ​ឃាត់​មិន​ឈ្នះ​រហូត​ដល់​ជន​​រង​គ្រោះឈ្មោះរុន រិ​ត ដួល​ទៅ​លើ​ដី ហើយ​នៅ​ត្រង់​​​គល់​ក​មាន​ស្នា​មដាច់រយះ​​ដូច​គេ​ពន្លះស្បែក​ជ្រូក និង​មាន​ឈាម​ហូរ​ជោក​ពេញ​ខ្លួន ​​ទើប​ក្រុម​អ្នក​វាយតប់​គ្នា​បំបែក​គ្នា​​រត់​បាត់​អស់ ដោយ​មិនដឹង​ថា ​នរណា​​ជា​អ្នកកា​ប់ម​កលើ​ជន​រង​គ្រោះ​នោះ​​ទេ​ ។

ក្រោយ​ពី​កើតហេតុ​ភ្លាម ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​ក៏​បាន​នាំ​យក​ជន​រង​គ្រោះទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​​ព្រះស្តេច
​ភ្លាម​ៗ រីឯ​សមត្ថកិច្ច​ ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ កំពុង​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​​ជនសង្ស័យ ​៕