ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​មិន​រក​ស្រី​ឲ្យ ​ផ្ទុះអាវុធ១​គ្រាប់​ត្រូវ​បុរស​ម្នាក់របួស​ជើង​ខាងឆ្វេង

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​អ្ន​​ក​រក​ស៊ីនាំ​​​ស្រី​​​ពេល​យប់ (​ហៅ​ថា​តៃ​ប៉ាន់​) នៅ​ម្តុំ​រង្វង់​មូល​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក កាលពី​វេ​ល​ម៉ោង​៣​ និង​៤០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៩ មេ​សា ២០១៥ ត្រូវ​ខ្មាន់កាំភ្លើងបា.ញ់​១​គ្រាប់​បណ្តាល​ឲ្យ​រង​របួស ព្រោះខឹង​

រាជ​ធានី​ភ្នំពេញ​ ៖ ​អ្ន​​ក​រក​ស៊ីនាំ​​​ស្រី​​​ពេល​យប់ (​ហៅ​ថា​តៃ​ប៉ាន់​) នៅ​ម្តុំ​រង្វង់​មូល​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក កាលពី​វេ​ល​ម៉ោង​៣​ និង​៤០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៩ មេ​សា ២០១៥ ត្រូវ​ខ្មាន់កាំភ្លើងបាញ់​១​គ្រាប់​បណ្តាល​ឲ្យ​រង​របួស ព្រោះខឹង​មិន​រក​ស្រី​ឲ្យ​គេ ។

តៃ​ប៉ាន់​ដែល​រង​របួស​ដោយ​គ្រាប់​កាំ​ង​ភ្លើង​ពី​សំណាក់​ក្រុម​អ្នករក​ស្រី​ទៅ​បំ​ពេ​ញ​តណ្ហា​នោះ​ឈ្មោះ​សុខ សា​ម៉ុ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ឈរជើង​ទាក់​ម៉ូយ​បុរស​ដាក់​នារី​ឲ្យ​យក​ទៅ​រួម​ភេទ​(​ដោះកូយ​) ស្នាក់​នៅផ្ទះ​ជួល ម្តុំ​ផ្សារ​ដើម​គរ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ទាក់ទិន​ករណី​ខាងលើនេះ​ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌ​៧​មក​រា​ឲ្យ​ដឹ​ងថា នៅ​វេលា​​ទៀប​ភ្លឺ​​​ឈាន​ចូល​ថ្ងៃ​ទី​១៩​ មេសា មាន​បុរស​២​នាក់ និង​នារី​ម្នាក់​ជិះ​ម៉ូតូ​២​គ្រឿង មិនដឹង​ចេញពី​​ណា​មកទេ​ក្នុង​​ស្ថានភាព​ស្រវឹង ដោយបុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ដុក​មាន​ឌុ​ប​ស្រី​ម្នាក់​ផង ចំណែក​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​ម្នាក់ឯង ពេល​ទៅ​ដល់​រង្វង់​មូល​អាង​ទឹក​ស្តា​ត​អូ​ឡាំ​ពិ​ក ម៉ូតូ​២​គ្រឿង​នោះ​បាន​ឈប់ និង​បាន​ជួប​ជនរង​គ្រោះ​ដែល​ពួក​គេ​ទំនងជា​ស្គាល់គ្នា ឬ​ក៏​ធ្លាប់​ទំនាក់ទំនង​រក​ស្រី​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​បានតម្រូវ​ឲ្យ​(​តៃ​ប៉ាន់​)​ជន​រង​គ្រោះ​រក​ស្រី​ឲ្យ​គេ​ម្នាក់​ដើម្បី​យក​ទៅ​ដេក​នៅផ្ទះ​សំណាក់ ។

ពេល​នោះ ជន​រង​គ្រោះជា​តៃ​ប៉ាន់ មិន​បាន​រក​ស្រី​ឲ្យ​បុរស​២​នាក់​នោះ​ទេ បាន​ធ្វើ​ឲ្យ​បុរស​២​នាក់​នោះ​ខឹង ហើយ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា​បន្តិច​ប​ន្ទួ​ច ស្រាប់តែ​បុរស​ជិះ​ម៉ូតូ​ដុក​មិនដឹង​ជា​សមាសភាព ខាង​ណា​ដក​កាំភ្លើងខ្លី​ម៉ាក​កា​៥៩​ប្រើ​គ្រាប់​ច្នៃបាញ់​ភ្ញុច​ដី​១​គ្រាប់​គំរាម​តៃ​ប៉ាន់​ធ្វើ​ឱ្យ​គ្រាប់កាំភ្លើង​​​ផ្លា​ត​ត្រូវ​ជើង​ឈ្មោះ​សុខ សា​ម៉ុ​ន បណ្តាល​ឲ្យ​រង​របួស ​និង​ដេក​ដួល​នៅ​កន្លែង​កើតហេតុ​ ហើយខ្មាន់កាំភ្លើង​បាន​នាំ​គ្នា​ចេ​ច​ខ្លួន​បាត់​ទៅ ។ ​

​បន្ទាប់​ពី​មាន​សំឡេង​ស្នូ​រផ្ទុះអាវុធ​កំលាំង​ល្បាត​ពេល​យប់ ដែល​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ​រស់ ស៊ី​ណា ប្រធាន​ផ្នែក​នគ​បាល​ព្រហ្មទណ្ឌខណ្ឌ​៧​មក​រា បានទៅ​ដល់​ភ្លាម​ដែរ ក៏​បាន​ដេញ​តាម​ខ្មាន់កាំភ្លើង​ពីក្រោយ​រហូត​ទៅ​ដល់​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យទើប​បាត់ដាន​ និង​អាច​ចាត់​ទុក​ថា​ក្រុម​នោះ​បាន​ចូល​ផ្ទះ​​សំងំ​ដេក​​​បាត់​ទៅ​ហើយ ។

ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​លោក​វរសេនីយ៍ទោ​នេ​ត ស៊ី ថុ​ន អធិការ​នគរបាល​ខណ្ឌ​៧​មក​រា ខ្នះ​ខ្នែង​ឲ្យ​មន្ត្រី​ក្រោម​ឧិ​វាទ​រក​ម៉ូតូ​រ៉ឺ​ក​ម៉ក​ដឹក​ទៅ​សង្គ្រោះនៅ​ក្លី​និ​ក​ឯកជន ខណៈ​រថយន្ត​សា​មុ​យ​មិន​ទាន់​ទៅ​ដល់ ។ នៅ​ពេល​ទៅ​ដល់​គ្លីនិកឯកជន​ជនរង​គ្រោះ​ត្រូវ​បាន​គ្រូ​ពេទ្យ​ព្យាបាល​រុំ​របួស​ហើយ ក្រុម​គ្រួសារ​នាំ​ទៅ​សំរាក​នៅ​គេហដ្ឋាន​របស់​គេ​តែ​ម្តង​ទៅ ​ ។ សមត្ត​កិច្ច​បាន​បន្ត​ថា មក​ដល់​ពេល​នេះ​ជន​រង​គ្រោះ​មិន​ទាន់​បាន​ដាក់ពាក្យ​បណ្តឹង​ដល់​សមត្ត​កិច្ច ដើម្បី​​​សំរាប់​ដាក់បន្ទុក​លើ​ខ្មាន់កាំភ្លើង​នោះ​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៅ​តែ​បន្ត​និ​តិ​វិធី​លើ​ករណី​នេះ៕