ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ក្មេង​មិន​ប្រណី​ផឹក​ស្រវឹង​រាល់ថ្ងៃ​រករឿង​ប្រពន្ធ ​ប្អូនថ្លៃ​ទ្រាំ​លែង​បាន​វាយ​ស្ទើរ​ស្លា.ប់

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​បែកក្បាល​ផ្នែក​ខាងលើ​ដេរ​អស់​ជា​ច្រើន​ថ្នេរ និង​ហើម​មុខ ហើម​មាត់ សន្លប់​បាត់ស្មារតី​នៅ​នឹង​កន្លែង ត្រូវ​បាន​អ្នក​ជិតខាង និង​មេ​ភូមិ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​បែកក្បាល​ផ្នែក​ខាងលើ​ដេរ​អស់​ជា​ច្រើន​ថ្នេរ និង​ហើម​មុខ ហើម​មាត់ សន្លប់​បាត់ស្មារតី​នៅ​នឹង​កន្លែង ត្រូវ​បាន​អ្នក​ជិតខាង និង​មេ​ភូមិ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ទៅ​រករឿង​ជេរ​ប្រពន្ធ​កូន ហើយ​ត្រូវ​ប្អូនថ្លៃ​៣​នាក់​ខឹង​ទ្រាំ​លែង​បាន ក៏​នាំ​គ្នា​ព្រួត​វាយ​រង​របួសធ្ងន់​តែ​ម្តង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​១៥​នាទី​យប់​ថ្ងៃ​ទី​១២ មេ​សា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹង​ត្រង់ស្រុក​សាលា​ក្រៅ ។

ប្រភព​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​ខែ​ម សុ​គា អាយុ​២៥​ឆ្នាំ ជា​កសិករ មាន​ប្រពន្ធ​ឈ្មោះ​បិ​ន ចាន់​ថន អាយុ​៤០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ផ្លូវ​ទ្រាស ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​ដៃដល់​ជា​ប្អូនថ្លៃ ១-​ឈ្មោះ​យ៉េ​ង សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២-​ឈ្មោះ​ស៊ិ​ន វិបុល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ​សរ ស៊ី​ណាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទាំង​៣​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​យក​ដំបង និង​ពូថៅ​វាយ​ទៅ​លើ​ជន​រង​គ្រោះ រួច​ដាក់​មេ​ប្រូច​បាត់​អស់ ។  

ប្រភព​ដដែល​បន្ត​ថា ជា​រៀងរាល់ថ្ងៃ ជន​រង​គ្រោះ​តែងតែ​ផឹកស្រា​ស្រវឹង​រករឿង​វាយ​ប្រពន្ធ​កូន​មិន​លស់​ទាំង​យប់​ទាំង​ថ្ងៃ ស្ទើរ​ដេក​ពួន​មិន​បាន ថែម​ទាំង​មើលងាយ​ដល់​ម្តាយ​ខាង​ប្រពន្ធ ។ មុន​ពេល​កើតហេតុ បន្ទាប់​ពី​ជន​រង​គ្រោះ​ផឹក​ស្រាស​ស្រវឹង  ក៏​បើក​គោ​យន្ត​កន្ត្រៃ​មក​ជេរ​ប្រពន្ធ​ពេញ​ភូមិ លុះ​ពេល​ឮ​ដូច្នេះ ប្អូនថ្លៃ​ទាំង​បី​នាក់​ទ្រាំ​មិន​បាន ក៏​នាំ​គ្នា​ខ្លះ​យក​ដំបង ខ្លះ​យក​ពូថៅ ដេញ​វាយ និង​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​បងថ្លៃ​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ខណៈនោះ​មាន​ជន​ដៃដល់​ម្នាក់​បាន​យក​ខ្នងពូថៅ​វាយ​ចំ​ក្បាល​ជន​រង​គ្រោះ ពេល​កំពុង​តែ​ពាក់មួក​សុវត្ថិភាព បណ្តាល​ឱ្យ​បែក​មុត​រយះ​ដល់​ក្បាល​ផ្នែក​ខាងលើ​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ ក្រោយមក​ជន​រង​គ្រោះ ត្រូវ​បាន​មេ​ភូមិ​និង​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រួច​ផុត​ជីវិត ៕