ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​បាន​សម្រេច​ទៀត​ហើយ​នៅ​សង្កាត់​ទឹកថ្លា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​នារី​ម្នាក់​ត្រូវ​ក្រុម​ចោរ​ជិះ​ម៉ូតូ​ដេញ​កៀ បណ្តាល​ឲ្យ​ដួល​រួច​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព ខណៈ​ជិះ​ម៉ូតូ​ពី​ព្រែក​លាប​មក​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ។​ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៥ នៅ​ខាងត្បូង​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍

រាជធានី​ភ្នំពេញ​៖​នារី​ម្នាក់​ត្រូវ​ក្រុម​ចោរ​ជិះ​ម៉ូតូ​ដេញ​កៀ បណ្តាល​ឲ្យ​ដួល​រួច​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព ខណៈ​ជិះ​ម៉ូតូ​ពី​ព្រែក​លាប​មក​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ។​ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៥ នៅ​ខាងត្បូង​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ក្នុង​ស្ថានភាព​ភ័យ​ញ័រ​ខ្លួន​នារី​រង​គ្រោះ​បាន​ប្រាប់​ភ្នាក់ងា​កោះសន្តិភាព​ឲ្យ​ដឹង​ថា​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក MSX មក​ពី​ព្រែក​លាប បំណង​មក​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​៤​នាក់ ជិះ​ម៉ូតូ​ស៊េរី​ទំនើប​២​គ្រឿង ជិះ​ម៉ូតូ​មក​កៀ​ម៉ូតូ​នារី​រង​គ្រោះ បណ្តាល​ឲ្យ​ដួល​រង​របួស​រលាត់​ដៃជើង ហើយ​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ត្រឹម​ទៅ​ដាក់​ពាក្យបណ្តឹង​តែ​ប៉ុណ្ណោះ ៕