ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ឺ​ន​សៃ​រឹបអូស​ឈើប្រណិត​ជា​ច្រើន​ដុំ​ដែល​ក្រុម​ឈ្មួញ​ទិញ​យក​មក​គរ​ទុក​នៅ​មាត់​ទន្លេសេសាន​បម្រុង​ដឹក​ទៅ​ប្រទេស​វៀតណាម

9 ឆ្នាំ មុន

ខេត្តរតនគិរី​៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ឺ​ន​សៃ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ នេះ​បាន​ចុះ​ទៅ​រឹបអូស​ឈើប្រណិត​ប្រភេទ​ធ្នង់​ដែល​ក្រុម​ឈ្មួញ​ទិញ​យក​មក​គរ​ទុក​នៅ​មាត់​ទន្លេសេសាន ស្ថិត​ក្នុងភូមិ​ទៀម​ក្រោម ឃុំ​ភ្នំ​កុក ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម

ខេត្តរតនគិរី​៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ឺ​ន​សៃ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ នេះ​បាន​ចុះ​ទៅ​រឹបអូស​ឈើប្រណិត​ប្រភេទ​ធ្នង់​ដែល​ក្រុម​ឈ្មួញ​ទិញ​យក​មក​គរ​ទុក​នៅ​មាត់​ទន្លេសេសាន ស្ថិត​ក្នុងភូមិ​ទៀម​ក្រោម ឃុំ​ភ្នំ​កុក ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

លោក​មូល សា​វ៉ាំ​ង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​វ៉ឺ​ន​សៃ ប្រាប់​ឲ្យ​ដឹង​ថា​ក្រោយ​ពី​ទទួល​នូវ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​អំពី​ការ​ដឹក​ជញ្ជូន​ឈើប្រណិត​ខាងលើ​លោក​ក៏​សុំ​យោបល់​ថ្នាក់លើ​រួច​បញ្ជារ​កម្លាំង​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ ក៏​ប្រទះ​ឃើញ​គំនរ​ឈើ​ដែល​ក្រុម​ឈ្មួញ​ដឹក​មក​គរ​ទុក ប៉ុន្តែ​ម្ចាស់​ឈើ​ដឹងខ្លួន​ទាន់​ក៏​ជិះ​កាណូត​រត់គេច​ខ្លួន​បាត់ ។ លោក​បន្ត​ថា​ឈើប្រណិត​ប្រភេទ​ធ្នង់​ជា​ច្រើន​ដុំ​ត្រូវ​បាន​មន្ត្រី​របស់​លោក​ជួល​រថយន្ត​ប្រជាពលរដ្ឋ​ចំនួន​២​គ្រឿង​ដឹក​យក​មក​រក្សា​ទុក​នៅ​ស្នាក់​កា​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ ដើម្បី​ស្វែងរក​ម្ចាស់​ឈើ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ។ 

ដោយឡែក​ប្រជាពលរដ្ឋ​បាន​និយាយ​ត​ៗ​គ្នា​ថា​នា​ពេល​ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​វៀតណាម​ជា​ច្រើន​ក្រុម​ស្ពាយ​លុយ​ដុល្លា​ទៅ​ទិញ​ឈើ​តាម​ផ្ទះ​បងប្អូន​ជនជាតិ​តែ​ម្តង ។ ជាមួយ​គ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រក​ទទួលទាន​ដឹកឈើ​តាម​ម៉ូតូ​គ្រាន់តែ​ចិញ្ចឹម​ឆ្នាំង​នោះ លែង​រកស៊ី​កើត​ទៀត​ហើយ ប្រសិនបើ​សមត្ថកិច្ច​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​វៀតណាម​ចូល​ទន្ទ្រាន​ឈើប្រណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ឈើប្រណិត​ប្រភេទ​ធ្នង់​ដែល​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ឺ​ន​សៃ​រឹបអូស​បាន​នេះ​មាន​ចំនួន​២២​ដុំ​ស្មើនឹង​០,៥៥៧​ម៉ែត្រ​គីប ៕