ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខការទូតខ្មែរ​ស្នើឲ្យភូមា​ពន្លឿនការបើក​ជើងហោះហើរត្រង់មកកម្ពុជា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ រដ្ឋមន្រ្តីក្រសួង​ការបរទេសនិងសហប្រតិបត្តិការ​អន្តរជាតិបានមានប្រសាសន៍​​ស្នើឲ្យរដ្ឋាភិបាល

រាជធានីភ្នំពេញ ៖ ​លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ រដ្ឋមន្រ្តីក្រសួង​ការបរទេសនិងសហប្រតិបត្តិការ​អន្តរជាតិបានមានប្រសាសន៍​​ស្នើឲ្យរដ្ឋាភិបាល​មីយ៉ាន់ម៉ា​ (ភូមា) ពន្លឿនការបើក​ជើងហោះហើរ​ត្រង់មកកម្ពុជា ។

លោកប្រមុខការ​ទូតខ្មែរស្នើបែបនេះ​បានធ្វើឡើងជំនួប​ជាមួយ​លោកអនុ​ប្រធានាធិបតី​មីយ៉ាន់ម៉ា​ លោក UN YAN TUN​ នៅទីស្តីការ​​ក្រសួង​ការបរទេស ក្នុងរាជធានីភ្នំពេញ​ ​នារសៀល​ថ្ងៃទី​០១ ​មេសា ២០១៥ ​។ ជាការឆ្លើយតប​លោកអនុប្រធានាធិបតីមីយ៉ាន់ម៉ា ​ក៍បានទទួល​យកសំណើ​របស់លោក ហោ ណាំ​ហុង ​​ទៅធ្វើការសិក្សា​និងឆ្លើយតប​នៅពេលខាងមុខ ។

នេះបើយោងតាមលោក ​កុយ គួង​ អ្នកនំាពាក្យក្រសួង​ការបរទេសដែលថ្លែង​បា្រប់អ្នកកាសែត​នៅប៉ុន្មាននាទីមុននេះ​ នៅក្រោយជំនួបខាងលើ ៕