ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​បន្ត​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ហួស​កាលបរិច្ឆេទ​នៅ​ក្រុងប៉ៃលិន

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​កាំ​កុង​ត្រួ​ល​សាខា​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ សហការ​ជាមួយ​មន្ទីរ​ពា​ណិ ជ្ជ​កម្ម កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ នេះ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ស្ថិត​នៅ​ផ្សារ​សាមគ្គី

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​កាំ​កុង​ត្រួ​ល​សាខា​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ សហការ​ជាមួយ​មន្ទីរ​ពា​ណិ ជ្ជ​កម្ម កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ នេះ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ស្ថិត​នៅ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃ​លិ ន  ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ការ​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​គ្រឿង​ឧបភោគបរិភោគ​ហួស​កាលបរិច្ឆេទ​នេះ​ខាង​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ទំនិញ​នៅ​តាម​ស្តង់​លក់ដូរ ចែកចាយ​តូច​ធំ​មួយ​ចំនួន ដែល​ហួស​កាលបរិច្ឆេទ ដូច​ជា​ទឹកក្រូច​ដប​តូច​ចំនួន​៩​ដប ទឹកក្រូច​ចំណុះ​១​លី​ត្រ​កន្លះ​ចំនួន​៧​ដប មី​ចំនួន​៩​កញ្ចប់ ដំណាប់​ក្រូច​ចំនួន​៧​កែវ ដំឡូងបារាំង​ចំនួន​១៤​កញ្ចប់ អាហារ​បំប៉ន​ក្មេង (​បបរ​រុងរឿង​) ចំនួន​១០​ប្រអប់ ទឹកដោះគោ​កូន​ក្មេង​ចំនួន​១២​ដប​តូច នំ​ស្រួយ​ក្មេង​ចំនួន​១៧៤​កញ្ចប់​តូច និង​ម្សៅ​ស៊ុប​រ៉ូ​ឌី ចំ​នួ​២​កញ្ចប់​ធំ​ផង​ដែរ ។ លោក​បាន​បន្ត​ទៀត​ថា ខាង​មន្ត្រី​ជំនាញ​បាន​ទទួលបញ្ជារ​ពី​ថ្នាក់លើ ត្រូវ​តែ​ពង្រឹង​ការ​ចុះ​ត្រួតពិនិត្យ​ឱ្យ​បាន​ញឹក​ញា ប់ ដើម្បី​រក​ឱ្យ​ឃើញ​ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ​នៅ​ក្នុង​ផ្សារ និង​តាម​តូប​នានា​ជុំវិញ​ផ្សា​រហើយ​ប្រមូល​យក​ទៅ​ដុត​កម្ទេច​ចោល​តែ​ម្តង ។ 

ចំណែកឯ​ម្ចាស់​ស្តង់​នីមួយ​ៗ ខាង​លោក​បានឱ្យ​ផ្តិត​មេដៃ​ធ្វើ​កិច្ចសន្យា​ឈប់​លក់​របស់​ហួស​កាលបរិច្ឆេទ​បែប​នេះ​បន្ត​ទៀត ។ លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ចុះ​ធ្វើការ​ឆេ​ក​ឆេរ និង​ដកហូត​ទិញ​ហួស​កាលបរិច្ឆេទ​នេះ បាន​ធ្វើ​នៅ​ដើមខែ​មីនា ឆ្នាំ​២០១៥​នេះ ចំនួន​៤​លើក​មក​ហើយ ដោយ​ក្នុង​១​លើក​ៗ រក​ឃើញ​របស់របរ ដែល​ហួស​កាលបរិច្ឆេទ​នៅ​តាម​ស្តង់​ជា​ច្រើន​ផង​ដែរ ។ 

ម្យ៉ាងវិញទៀត ខាង​លោក​នឹង​ធ្វើ​ពិធី​ដុត​កំ​ម្ទេ​ច​របស់​ទាំងនោះ​ចោល​ជា​ទ្រង់ទ្រាយ​ធំ ក្រោយ​ពី​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​រួចរាល់ ហើយ​ខាង​លោ​ក៏​សូម​ពំ​ពា​វនា​វ​ដល់​បងប្អូន​ប្រជា ពលរដ្ឋ​រស់នៅ​តាម​ភូមិ​ឃុំ តំបន់​ដាច់​ស្រយាល​សង្កាត់​មាត់​ញក មុន​នឹង​ទិញ​នំ ឬ​គ្រឿង​បរិ ភោគ​ផ្សេង​ៗ​យក​ទៅ​ដាក់​ឱ្យ​កូនចៅ ឬ​ក្រុម​គ្រួសារ​ទទួលទាន​ត្រូវ​តែ​ពិនិត្យ​មើល​កាល​បរិ​ច្ឆេ ទ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​ទិញ ហើយ​បើ​ឃើញ​ហួស​ថ្ងៃ​កំណត់​ត្រូវ​យក​ទៅ​ប្រគល់​ជូន​ម្ចាស់​គេ​វិញ ។ បើសិនជា​ពួក​គាត់​យក​របស់​ទាំងនោះ​ទៅ​ទទួលទាន​នៅ​ថ្ងៃ​ណាមួយ​នឹង​ប៉ះពាល់ ដល់​សុខភាព ព្រមទាំង​អាយុជីវិត​ផង​ដែរ ។ ចំណែក​ម្ចាស់​តូប​ដែល​ខាង​លោក​បាន​ត្រួត​ពិ​និ ត្យ​រួច​នៅ​តែ​បន្ត​លក់​របស់​ហួស​កាលបរិច្ឆេទ​ទៀត​ខាង​លោក​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕