ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងត្នោត​ដើម្បី​ចិញ្ចឹមជីវិត អកុសល​ធ្លាក់ពីលើចុងត្នោត​ស្លា.ប់​គួរឱ្យសង្វេគ

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរសអ្នក​ឡើង​ត្នោត​ម្នាក់​បានភ្លាត់ស្នៀត​ដាច់បង្អោប បណ្តាល​ឱ្យ​ធ្លាក់​ពី​លើ​ចុងត្នោត​កម្ពស់​ប្រហែល១៣ម៉ែត្រ​ស្លា.ប់​ភ្លាមៗ បង្កឱ្យ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង​០៤​ និង​៣០នាទីរសៀល​ថ្ងៃទី៣០ មីនា ២០១៥ ស្ថិតនៅ​ត្រង់​ចំណុច​វាលស្រែ​ខាងក្រោយ​

ខេត្តកណ្តាល ៖ បុរសអ្នក​ឡើង​ត្នោត​ម្នាក់​បានភ្លាត់ស្នៀត​ដាច់បង្អោប បណ្តាល​ឱ្យ​ធ្លាក់​ពី​លើ​ចុងត្នោត​កម្ពស់​ប្រហែល១៣ម៉ែត្រ​ស្លាប់​ភ្លាមៗ បង្កឱ្យ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង​០៤​ និង​៣០នាទីរសៀល​ថ្ងៃទី៣០ មីនា ២០១៥ ស្ថិតនៅ​ត្រង់​ចំណុច​វាលស្រែ​ខាងក្រោយ​ផ្ទះ ក្នុងភភូមិ​រទាំង ឃុំភូមិធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល ។

ប្រភពបានឱ្យ​ដឹងថា បុរស​រងគ្រោះ​ឈ្មោះអឿន ចេស អាយុ​៥០​ឆ្នាំ​ ជាអ្នកឡើង​ត្នោត​យកទឹកលក់ មាន​ប្រពន្ធ​ឈ្មោះ​យួង ចិន្តា អាយុ​៤០​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​តាំងបឹង ឃុំផ្អាវ ស្រុកជើងព្រៃ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញ​ជនរងគ្រោះ​រែកបំពង់ត្នោត​២យួរដើរ​សំដៅ​មក​ឡើង​ដើម​ឆ្នោត​នោះដូចសព្វដង ស្រាប់តែ​មួយសន្ទុះ​គេមិន​បាន​ចាប់អារម្មណ៍​ទេ ដោយបាំង​ព្រៃបន្តិច ហើយ​និងមាន​ឮសំឡេង​ ក៏នាំគ្នារត់ទៅមើល​ទើប​ដឹងថា ជន​រងគ្រោះ​បាន​ធ្លាក់ពី​ចុងត្នោត​ស្លាប់​បាត់ទៅហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព