ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តារា​ហុង​កុង​​​ TVB ៣ដួង មកដល់​កម្ពុជា​​ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​ហុងកុង​ដ៏​ល្បីឈ្មោះ​៣​ដួង​របស់​ទូរទស្សន៍ TVB កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៨ មីនា ២០១៥ នេះ បាន​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ

រាជធានី​ភ្នំពេញ ៖ តារា​ហុងកុង​ដ៏​ល្បីឈ្មោះ​៣​ដួង​របស់​ទូរទស្សន៍ TVB កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៨ មីនា ២០១៥ នេះ បាន​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ ដែល​ការ​មក​ប្រទេស​កម្ពុជា​នេះ​គឺ​មាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ដោយ​មានការ​ស្វាគមន៍​ទទួល​យ៉ាង​កក់ក្តៅ​ពី​អ្នកគាំទ្រ​ជា​ច្រើន​នាក់ នៅ​ឯ​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​មក​ដល់​របស់​ពួក​គេ​ទាំង​៣​នាក់​នេះ គឺ​មានការ​រៀបចំ​ឡើង​ដោយ​ទូរទស្សន៍ PPCTV ដោយ​មាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​នៅ​ឯ​ភោជនីយដ្ឋាន​«​ហា​យ ធី​» កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ ។ ហើយ​នៅ​ថ្ងៃ​ទី​២៩ មីនា ពួក​គេ​ទាំង​៣​នាក់​នឹង​ចូលរួម​ការ​ប្រគំ​តន្ត្រី​នៅ​កោះ​ពេជ្រ ។

ក្នុង​នោះ តារា​ទាំង​៣​ដួង​បាន​ចាប់អារម្មណ៍​នូវ​តំបន់​ទេសចរណ៍ ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​គឺ​ប្រាសាទ​អង្គរ​ដែល​ពួក​គេ​ចង់ទៅ​ទស្សនា​ខ្លាំង ។