ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​នារី​ពិការ​ដៃ​ម្ខាង​ក៏​មិន​លើកលែង រំលោ.ភ​បាន​សម្រេច​២​ដង

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ យុវ​ជន​ល្មោភ​​តណ្ហា​​ម្នាក់ ​សូ​ម្បី​តែ​នារី​​ដែល​ជា​ជន​ពិការ​​ដៃ​ម្ខាង(ខ្វិន)ក៏​មិន​លើក​លែង ​ឆ្លៀតឱកាស​ពេល​​ឪពុក​ម្តាយ​នាង​​មិន​នៅផ្ទះ​ លប​ឡើង​ចាប់បង្ខំ​​​​រំលោ.ភ​បាន​​សម្រេច

ខេត្តរតនគិរី ៖ យុវ​ជន​ល្មោភ​​តណ្ហា​​ម្នាក់ ​សូ​ម្បី​តែ​នារី​​ដែល​ជា​ជន​ពិការ​​ដៃ​ម្ខាង(ខ្វិន)ក៏​មិន​លើក​លែង ​ឆ្លៀតឱកាស​ពេល​​ឪពុក​ម្តាយ​នាង​​មិន​នៅផ្ទះ​ លប​ឡើង​ចាប់បង្ខំ​​​​រំលោភ​បាន​​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​​ប៉ុស្តិ៍​ធ្វើការឃាត់ខ្លួន​បាន​​ភ្លាម​ៗ ​ កាលពី​វេលា​ម៉ោង​១០​​​យប់​​ថ្ងៃ​ទី​២៤ មីនា ២០១៥ ​ស្ថិតភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ​។

បើ​តាម​ការឱ្យ​​ដឹង​ពី​លោកសូ ថា​យ ​អធិការ​នគរបាល​ស្រុ​ល​កំ​ផាត់​​ថា លោក​​បាន​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​​ជន​រង​គ្រោះ ​(​ដែល​ជា​​ឪពុក​ម្តាយ​) មាន​គេ​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​​នៅ​លើ​ខ្ទម​ចម្ការ​​ត្រង់​ចំណុច​អូរ​​កាន ស្ថិត​នៅ​ភូមិ​ប៉ា​តាង ឃុះ​ប៉ា​តាង ហើយ​លោក​ក៏​បាន​​ចាត់​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ ។

លោក​​បន្ត​​​ថា ជនសង្ស័យ​​ដែល​​ឃាត់ខ្លួន​ឈ្មោះ​ស​ល្យ សឹង ភេទ​ប្រុស អាយុ​២៦​​ឆ្នាំ ជនជាតិ​ខ្មែរ ​ជា​កម្មករ​ចៀរ​​ជ័រកៅស៊ូ មាន​ទីលំនៅ​ភូមិ-ឃុំកើតហេតុ​ខាងលើ ។ រីឯ​នារី​រង​គ្រោះ​​អាយុ​២០​ឆ្នាំ ជនជាតិ​​ទំពួន ជាអ្នក​​ធ្វើ​ចម្ការ រស់នៅ​ភូមិ​-​កើតហេតុ​​ខាងលើ​ ។

នៅ​ចំពោះ​មុខ​​សមត្ថ​កិច្ច​ជនសង្ស័យ​ពុំ​ព្រម​សារភាព​ថា​ ខ្លួន​បាន​ចាប់រំលោភ​ទៅ​លើ​នារី​រ​ង​​គ្រោះ​នោះ​​ឡើយ ប៉ុន្តែ​បើ​តាមសម្តី​របស់​នារី​រង​គ្រោះ​បាន​ប្រាប់​​ទៅ​ឪពុក​ម្តាយ​នាង​​ថា យុវជន​​ខាងលើ​បាន​ចាប់បង្ខំ​​និង​រំលោភ​ទៅ​លើ​នាង​បាន​សម្រេច​ចំនួន​២​ដង​។ ក្រោយ​ពេល​កើតហេតុ ​លោក​អធិការ​បាន​បំពេញ​សំណុំ​បែបបទ បញ្ជូន​ជនសង្ស័យ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​នៅ​ព្រឹក​ថ្ងៃ​ទី​​២៦ ​​មីនា ​២០១៥​នេះ​ ៕