ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រួត​និង​ទាហាន​ព្រមាន​ប៉ូលិស​ឲ្យ​បញ្ឈប់​ដើរ​ប្រមូលប្រាក់​ពី​តូប​អាជីវករ​នៅ​ផ្សារ​រុង​ក្លឿ

9 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ​៖​តាម​ប្រភព​ពី​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ​បាន​ប្រាប់​កោះសន្តិភាព​កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល​ថ្ងៃ​ទី​៥ ខែ​មិ​នា ឆ្នាំ​២០១៥​ថា​តម្រួត​និង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ហាមឃាត់​ប៉ូលិស​ខេត្ត​ស្រះ​កែវ​ថៃ​ដូច​គ្នា​ជា​លើក​ដំបូង​មិន​ឲ្យ​ដើរ​ប្រមូលប្រាក់​ពី​តូប​អាជីវករ​ខ្មែរ​

បន្ទាយ​មាន​ជ័យ​៖​តាម​ប្រភព​ពី​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ​បាន​ប្រាប់​កោះសន្តិភាព​កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល​ថ្ងៃ​ទី​៥ ខែ​មិ​នា ឆ្នាំ​២០១៥​ថា​តម្រួត​និង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ហាមឃាត់​ប៉ូលិស​ខេត្ត​ស្រះ​កែវ​ថៃ​ដូច​គ្នា​ជា​លើក​ដំបូង​មិន​ឲ្យ​ដើរ​ប្រមូលប្រាក់​ពី​តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​នោះ​ទេ ។

ប្រភព​បន្ត​ថា​មុន​ហេតុការណ៍​កើតឡើង​នៅ​ចំណុច​ផ្សារ​ថ្មី​ផ្សារ​រុង​ក្លឿ​មាន​ជន​ស្លៀកពាក់​ស៊ី​វិល​មួយ​ក្រុម​ប្រហែល​១០​នាក់​អះអាង​ថា​ពួក​គេ​ជា​ប៉ូលិស​ខេត្ត​ស្រះ​កែវ​បាន​ដើរ​ប្រមូលប្រាក់​ពី​តូប​អាជីវករ​ដោយ​តូប​ខ្លះ​អស់​១០០​បាត​និង​តូប​ខ្លះ​អស់​២០០​បាត​និង​តូប​ខ្លះ​ថា​អស់​៣០០​បាត​ព្រោះតែ​គ្រប់​គ្នា​ខ្លាច​រឿង​ឆែកឆេរ​ចាប់​ទំនិញ​តាម​តូប​ពាក់ព័ន្ធ​ការ​ចោទប្រកាន់​លើ​ទំនិញ​រំលោភ​កម្ម​សិទ្ធ​បញ្ញា ។ ប្រភព​ដដែល​បន្ត​ថា​លុះ​ក្រុម​ស៊ី​វិល​នោះ​កំពុង​ដើរ​ប្រមូលប្រាក់​ពី​តូប​អាជីវករ​ខ្មែរ​បាន​មួយ​ចំនួន​ស្រាប់តែ​ដឹង​ដំណឹង​ដល់​តម្រួត​និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​ប្រចាំការ​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ឈម​ទឹកដី​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ ភ្លាម​នោះ​តម្រួត​និង​ទាហាន​ឈុត​ខ្មៅ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើ​ឲ្យ​ក្រុម​ស្លៀកពាក់​ស៊ី​វិល​ដែល​អះអាង​ថា​ជា​ប៉ូលិស​ខេត្ត​ស្រះ​កែវ​នោះ​មួយ​ចំនួន​គេចខ្លួន​និង​៣​ទៅ​៤​នាក់​ត្រូវ​ហៅ​ឡើង​រថយន្ត​យក​ទៅ​បន្ទាយ​ទាហាន​ឈុត​ខ្មៅ​ក្បែរ​ផ្សារ​រុង​ក្លឿ​ផង​ដែរ ។ ប្រភព​បាន​បញ្ចា​ក់​បន្ថែម​ថា​ទាហាន​ឈុត​ខ្មៅ​បាន​ធ្វើការ​ណែនាំ​ហាម​ដល់​មនុស្ស​មួយ​ក្រុម​ដែល​ហៅ​ឡើង​រថយន្ត​នោះ​ឲ្យ​បញ្ឈប់​ការ​ដើរ​ប្រមូលប្រាក់​ពី​តូប​អាជីវករ​ខ្មែរ​តទៅ​ទៀត ។

ទោះជា​យ៉ាងណា​ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ​លោក​នេ​ត សារី​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ព្រោះ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល ៕