ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌដូនពេញ​ដេញចាប់​មុខសញ្ញា​លួច បែកធ្លាយ​ចែកចាយ​គ្រឿងញៀ.ន​ឃាត់ខ្លួន​២​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​កម្លាំង​ប៉ូលិស​ល្បាត​ខណ្ឌដូនពេញ​បាន​តាម​ប្រ​ម៉ា​ញ់​មុខសញ្ញា​បន្លំ​លួច​អាយ​ភែ​ត​ពី​ម្តុំ​មាត់ទន្លេ ឃាត់ខ្លួន​បាន​ប្រុស​ស្រី​២​នាក់ បែកធ្លាយ​ជនសង្ស័យ​ទាំង​២​នាក់ ក៏​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​យ៉ាង​សកម្ម​ផង​ដែរ

រាជធានី​ភ្នំពេញ​៖​កម្លាំង​ប៉ូលិស​ល្បាត​ខណ្ឌដូនពេញ​បាន​តាម​ប្រ​ម៉ា​ញ់​មុខសញ្ញា​បន្លំ​លួច​អាយ​ភែ​ត​ពី​ម្តុំ​មាត់ទន្លេ ឃាត់ខ្លួន​បាន​ប្រុស​ស្រី​២​នាក់ បែកធ្លាយ​ជនសង្ស័យ​ទាំង​២​នាក់ ក៏​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​ផង​ដែរ ។ ការ​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​០៤ ខែ​មិ​នា ឆ្នាំ​២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៤៨ ម្តុំ​សណ្ឋាគា​អង្គរ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ខាងលើ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់ ក្នុង​នោះ​ម៉ា​ទឹកកក​ខំ​នួន​១២​កញ្ចប់ យ៉ា​ម៉ា​ចំនួន​១​កញ្ចប់ ព្រមទាំង​អាយ​ភែ​ត​ដែល​ទើបតែ​បន្លំ​លួច​ពី​ជន​រង​គ្រោះ​នៅ​ម្តុំ​មាត់ទន្លេ ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​ផង​ដែរ ។

ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌដូនពេញ​កំពុង​តែ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាម​ផ្លូវច្បាប់ ៕