ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ចិន​ម្នាក់ ដេក​ស្លា.ប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​មនោ​រម្យ

9 ឆ្នាំ មុន

ខេត្តកណ្ដាល​៖ បុរស​ជនបរទេស​ម្នាក់​បាន​ដេក​ស្លា.ប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​មនោ​រម្យ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែ​មិ​នា ចំណុច​ផ្ទះសំណាក់​មនោ​រម្យ បន្ទប់​លេខ​១១១​ស្ថិត​ក្នុងភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ

ខេត្តកណ្ដាល​៖ បុរស​ជនបរទេស​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​មនោ​រម្យ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែ​មិ​នា ចំណុច​ផ្ទះសំណាក់​មនោ​រម្យ បន្ទប់​លេខ​១១១​ស្ថិត​ក្នុងភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ជាមួយគ្នានោះ​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​ហាក់មាន​ការថ្វេស​ប្រហែស​​ពេល​ភ្ញៀវ​ចូល​ស្នាក់​នៅ​មិនយក​លិខិត​ស្នាម​ផ្សេងៗ​នោះទេ​ ។​

សមត្ថកិច្ច​ក្រុង​តា​ខ្មៅ បានឱ្យ​ដឹង​ថា បុរស​ដែល​ដេក​ស្លាប់​មានឈ្មោះ​ហៅ​ក្រៅ អា​តិច អាយុ​៥០​ឆ្នាំ ស្នាក់​នៅ​ក្ន​ងរោងចក្រ​បារី ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល 

ដែល​មាន​ប្រពន្ធ​ឈ្មោះ ឆាយ ស្រី​លី​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ចំបក់​ជ្រុំ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

 

ប៉ូលិស​បានឱ្យ​ដឹង​បន្ត​ថា នៅ​ថ្ងៃ​ទី​០២ ខែមីនា វេលា​ម៉ោង​១០​និង​៥៦​នាទី​ព្រឹក ជន​រង​គ្រោះ បាន​មក​ជួល​ផ្ទះសំណាក់​ដេក​តែ​ម្នាក់ឯង លុះ​ព្រឹក​ថ្ងៃ​ទី ០៣ ខែមីនា ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ក្រៅ នៅ​វេលា​ម៉ោង ០៧​និង​៤៨​នាទី​ព្រឹក ក៏​ចូល​មក​ដេក​វិញ នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង ០៣​និង៣០​នាទី​រសៀល អ្នកធ្វើការ​នៅផ្ទះ​សំណាក់​បាន​ទៅ​ហៅ​ជន​រង​គ្រោះ ដើម្បី​ឲ្យ​បង់លុយ​ថ្ងៃ​ថ្មី តែ​មិន​បើក ក៏​យក​សោរ​ចាក់​ចូល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់ រួច​ក៏​រាយការណ៍​ដល់​សមត្ថកិច្ច បន្ទាប់​មក​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន និង​គ្រូពេទ្យ​បាន​ចុះ​ធ្វើ​កោសល្យវិច័យ បាន​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​ខ្យល់គរ ។ជុំ​វិញ​ករណី​ខាងលើ​សមត្ថកិច្ច​បញ្ជាក់​ថា​ជន​រង​គ្រោះ មិនដឹង​ជា​ជនជាតិ​អ្វី ចូល​មក​ស្នាក់​នៅ​បន្ទប់​ផ្ទះសំណាក់ ពុំ​មាន​លិខិត​ស្នាម​អ្វី​ទេ  ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រពន្ធ​ឈ្មោះ ឆាយ ស្រី​លី​ន ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ចំបក់​ជ្រុំ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថា​គាត់​បាន​គ្នា​ជាមួយ​ជន​រង​គ្រោះ​តាំងពី​ឆ្នាំ​២០០៥ ហើយ​ជន​រង​គ្រោះជាមនុស្ស​ចូល​ចិត្ត​លេងល្បែង​ស៊ីសង​នៅ​កាស៊ីណូ​NAGA ហើយ​គាត់​ធ្លាប់​មក​យក​លុ​ពី គាត់​ចំនួន​២ ដង​រួច​មក​ហើយ ក្នុង​មួយ​ដង​គឺ​៥០០​ដុល្លារ​អា​មេ​រិ​ក នៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់​ក្នុង​ខេត្តកំពង់ធំ ថា​យក​ទៅ​សង​គេ​ដោយហេតុខ្លួន​ចាញ់ល្បែង​។ រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​ពេល​ព្រឹក ម៉ោង​ប្រហែលជា​៨.០០ ជន​រង​គ្រោះ​បាន​តេ​មក​ប្រពន្ធ​ទៀត​ថា​ខ្លួន​ត្រូវការ​លុយ ចំនួន​១.០០០​ដុល្លា​ព្រោះបាន​យក​ម៉ូតូ​របស់​គេ​ក្នុង​រោងចក្រ​មកបញ្ចាំ​ចំនួន​១.០០០​ដុល្លារ បើ​គ្មាន​លុយ​សង​គេ​ទេ ថៅកែ​និង​បញ្ឈប់ ការងាររបស់​គាត់ តែ​ត្រូវ​បាន​ប្រពន្ធ​បដិសេធ​ថា អត់​មាន​លុយ​ទេ​អ្នកឯង​បំផ្លាញ ខ្ញុំ​ប៉ុន្មាន​ដង​ទៀត ?