ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​អត់​ស្លាក​លេខ ​ប៉េ​អឹ​ម​សង្ស័យ​ថា​មាន​គ្រឿងញៀ.ន​ចាប់​ឆែក​ ឃើញ​ទូរ​ស័ព្ទ ​Iphone 5 យក​ទៅ​បាត់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ចេញពី​ក្លិប​ទៅ​ជួប​មិត្ត​ភ​ក្កិ​ជិះ​ម៉ូតូ​កូន​ទា​អត់​ស្លាក​លេខ​ត្រូវ​ប៉េ​អឹ​ម​ឃាត់​ឆែកឆេរ​ឃើញ​ទូរស័ព្ទ​អាយ​ហ្វូ​ន​៥មួយ​គ្រឿង​យក​ទៅ​បាត់​។

រាជ​ធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ចេញពី​ក្លិប​ទៅ​ជួប​មិត្ត​ភ​ក្កិ​ជិះ​ម៉ូតូ​កូន​ទា​អត់​ស្លាក​លេខ​ត្រូវ​ប៉េ​អឹ​ម​ឃាត់​ឆែកឆេរ​ឃើញ​ទូរស័ព្ទ​អាយ​ហ្វូ​ន​៥មួយ​គ្រឿង​យក​ទៅ​បាត់​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​១​ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៤ ​​មីនា មុខ​សាលា​ហ្វឹកហ្វឺន​កូរ៉េ​ខេ​អេស​ភី​ធី ផ្ទះ​លេខ​៤៣០ ផ្លូវ​លេខ​២៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​របស់​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ដុប ឡង់​ឌី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជាង​អេ​ឡិច​ត្រូ​និ​ច ស្នាក់​នៅ​សង្កាត់​អូ​ឬ​ស្សី ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​នៅ​ភូមិ ព្រែក​កត់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម និង​អ្នក​បើក​ម៉ូតូ​មានឈ្មោះ ឆាយ ហៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កាត់សក់ ស្នាក់​នៅ​ និង​ស្រុក​កំណើត​ជាមួយ​គ្នា បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​ស បិទ​ពណ៌​បៃតង អត់​ស្លាក​លេខ ជិះចេញពី​ក្លិប​នាគនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា ត្រូវ​បាន​មិត្ត​ភ​ក្កិ​ទូរស័ព្ទ​ឲ្យ​ទៅ​ជួប​នៅ​ក្បែរ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ខណៈ​ពេល​ជិះ​ទៅ​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​មាន​ប៉េ​អឹ​ម​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ពួក​គេ​ជិះ​ម៉ូតូ​អត់​ស្លាកលេខ​បាន​ជិះ​ដេញ​តាម​កាក់​ពួក​គេ​កន្លែង​ងងឹត តែ​ពួក​គេ​មិន​បាន​ឈប់​ក៏​ត្រូវ​ប៉េ​អឹ​មកាក់​ជាប់ពី​ខាង​មុខ​ធ្វើការ​ឆែកឆេរ។

បន្ទាប់ឆែក​​រួច​ហើយ​ស្រាប់តែ​ប៉េ​អឹ​ម​បាន​យក​លេស​ថា ​ដឹកពួក​គេ​ទាំង២​នាក់​យក​ទៅ​ពិនិត្យ​ទឹកនោម​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ក៏​បាន​ដឹក​ពួក​គេទាំង​២នាក់​ទៅ ​ដោយ​ទុក​ម៉ូតូ​ដែល​ធាក់​អត់​ឆេះ​នៅ​កន្លែង​កើតហេតុ ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​ដែល​ប៉េ​អឹ​ម​ដឹក​ពួក​គេ​ទៅ​ដល់​កន្លែង​ស្ងាត់​តាម​ផ្លូវ​លេខ​៣១៥ កែង​៦០៨ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ស្រាប់តែ​ចុះ​ឆែកឆេរ​ពួក​គេ​ម្តង​ទៀត​ឃើញ​មានទូរស័ព្ទ​អាយ​ហ្វូ​ន​៥ មួយ​គ្រឿង​​ ប៉េ​អឹ​ម​ទាំង​នោះ​ក៏យក​ទូរស័ព្ទ​នោះ ​ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​អស់ ចំណែក​ពួក​គេ​​បាន​ជិះ​ម៉ូតូឌុប​ទៅ​កាន់​កន្លែង​ដែល​ម៉ូតូ​ខូច​វិញ​ដើម្បី​អូស​ម៉ូតូ​យក​ទៅ​ផ្ទះ​ ៕