ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បញ្ជូន​ខ្លួន​ជនបរទេស ៧​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​អន​ឡាញ​ស្គេ​ម

4 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ដ​ព្រះ​សីហ​នុ និង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្ដមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ដ​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី​រសៀល ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ នៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ដ​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សួ ស៊ន ប្រធាន​មន្ទីរ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន ០៧​នាក់​, ជនជាតិ​ចិន ចំនួន​០៦​នាក់ និង​ជនជាតិ​ចិនតៃវ៉ាន់ ចំនួន​០១​នាក់ រួម​នឹង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​នឹង​ករណី ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ដែល​ចុះ​បង្ក្រាប​បាន​នៅ​ចំណុច​ផ្ទះ​វីឡា​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ។

វត្ថុ​តាង​រួម​មាន ៖
១- កុំព្យូទ័រ​យួរដៃ ចំនួន​០៥​គ្រឿង
២- ទូរ​សព្ទ​ដៃ (​អន​ឡាញ​) ចំនួន​៦៩០​រឿង
៣- យី ចំនួន ០៣, ម៉ៅ​មួយ​ចំនួន
៤- ដុំ​ភ្លើង ចំនួន​០១​គ្រឿង
៥- ស៊ី​មកា​ត​មួយ​ចំនួន
៦- ដុំ WIFI ចំនួន​០៣
៧- ខ្សែ WIF មួយ​ចំនួន
៨- ខ្សែ​សាក​មួយ​ចំនួន
៩- ទូរ​សព្ទ​ដៃ (​ផ្ទាល់ខ្លួន​) ចំនួន​១០​គ្រឿង
១០-​ម៉ូតូ​អា​គុយ ចំនួន​០១​គ្រឿង ម៉ាក TACT ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ
១១- លិខិតឆ្លងដែន ចំនួន​៦​ច្បាប់
១២-​សៀវភៅ​ការងារ​ជនបរទេស ចំនួន​១២
១៣- កាត​ធនាគារ ចំនួន​០៥
១៤- កិច្ចសន្យា ចំនួន​០១​ច្បាប់
១៥- បណ្ណ​ចេញចូល​ហុងកុង​-​ម៉ា​កាវ ចំនួន​២
៦- បណ្ណ​បើកបរ​ជនជាតិ​ចិន ចំនួន​០១
១៧-​អត្តសញ្ញាណ​បណ្ណ​ជនជាតិ​ចិន ចំនួន​០១
១៨-​បណ្ណ​ប្រជាពលរដ្ឋ ចំនួន​០១
១៩- លោហធាតុ​ពណ៌​ស (​ខ្សែ​ក​) ចំនួន​០១​ខ្សែ
២០- លោហធាតុ​ពណ៌​ស (​ចិញ្ចៀន​) ចំនួន​០១​វង់
២១- លោហធាតុ​ពណ៌​ស (​ខ្សែដៃ​) ចំនួន​០១​ខ្សែ ៕