ធ្លាប់ជាប់ពន្ធនាគារម្តង មិនរាងចាល បែរធ្វើសកម្មភាពលួ.ចគា.ស់យកកុំព្យូទ័រ និងសម្ភារៈក្នុងសាលា ត្រូវអស់លក្ខណ៍ជាថ្មី
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យ១នាក់ធ្វើធ្លាប់ជាប់ពន្ធនាគារហើយមិនរាំងចាលធ្វើសកម្មភាពលួចគាស់យកកុំព្យូទ័រនិងសម្ភារៈក្នុងសាលារៀនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៦។
ជនសង្ស័យមានឈ្មោះ យឹម សុផល ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
លោកវរៈសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរីបានឱ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងនាយកសាលាបឋមសិក្សាគំរូ ស្រុកមង្គលបូរី មានជនសង្ស័យបានលួចគាស់ទ្វារសាលាយកកុំព្យូទ័រនិងសម្ភារៈដែលបាត់កាលពីថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៦ស្ថិតឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៦នៅឃុំឫស្សីក្រោក ស្រុមង្គលបូរី ក្រោយនាំយកសាកសួរតាមចម្លើយសារភាពធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាមានជ័យមួយលើពីបទលួចពេលចេញមកវិញមិនរាំងចាលលួចម្តងទៀតត្រូវបានចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់ ៕





ចែករំលែកព័តមាននេះ