ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារព័ត៌មាន​កំពុង​រង​ការ​ចោទប្រកាន់​តាម​បណ្តឹង​របស់​ក្រុម​ឈ្មួញ​ដឹកឈើ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​រំជើបរំជួល​មួយ​ក្នុង​មជ្ឈដ្ឋាន​អ្នក​សារព័ត៌មាន​ដែល​ប្រចាំការ​នៅ​ខេត្តព្រះវិហារ ធ្វើ​ឱ្យ​អ្នកខ្លះ​បង្ខំចិត្ត​គេចខ្លួន​ចាក​ចេញពី​ខេត្ត​នេះ បន្ទាប់​ពី​មាន​ដំណឹង​ថា

រាជធានី​ភ្នំពេញ ៖ មានការ​រំជើបរំជួល​មួយ​ក្នុង​មជ្ឈដ្ឋាន​អ្នក​សារព័ត៌មាន​ដែល​ប្រចាំការ​នៅ​ខេត្តព្រះវិហារ ធ្វើ​ឱ្យ​អ្នកខ្លះ​បង្ខំចិត្ត​គេចខ្លួន​ចាក​ចេញពី​ខេត្ត​នេះ បន្ទាប់​ពី​មាន​ដំណឹង​ថា ឈ្មោះ​អ្នក​សារព័ត៌មាន​ស្ទើរតែ​ទាំងអស់ ស្ថិត​ក្នុង​បញ្ជីខ្មៅ​ដែល​តុលាការ​នឹង​ត្រូវ​កោះហៅ​សាកសួរ ហើយ​ក៏​អាច​ប្រឈម​មុខ​នឹង​ការ​ចាប់ខ្លួន​ដោយ​ចោទ​ពី​បទ «​កំហែង​យក​» ។ ការ​ភ្ញាក់ផ្អើល​នេះ បន្ទាប់​ពី​អ្នក​សារព័ត៌មាន​២​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពេល​តុលាការ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​អ្នក​រកស៊ី​ដឹកឈើ​។  អ្នក​សារព័ត៌មាន​ដែល​ត្រូវ​ចាប់ខ្លួន​នោះ គឺ​អ្នក​យក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AKP លោក ទិ​ត្យ ស្រ៊ និង​អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​អប្សរា លោក ឈឿ​ន ចាន់ ។

ការ​ភ័យ​ខ្លាច ដោយសារ​តែ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដែល​នឹង​រង​ការ​ចោទប្រកាន់​តាម​បណ្តឹង​របស់​ក្រុម​អ្នក​រកស៊ី​ដឹកឈើ​ដែល​មាន​ប្រៀប​ជាង​អ្នក​សារព័ត៌មាន ហើយ​ក៏​មិនដឹង​ថា តើ​ក្រុម​អ្នក​រកស៊ី​ដឹកឈើ​ទាំងនោះ និង​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ខាង​ណា​សំខាន់​ជាង​ខាង​ណា​ទេ ទើប​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​បែប​នេះ ។

សេចក្តីថ្លែងការណ៍​របស់​ក្លិប​អ្នកកាសែត​កម្ពុជា ចុះ​ថ្ងៃ​ទី​៣ មីនា ជុំវិញ​បញ្ហា​ដែល​កំពុង​កើតឡើង​ឯ​ខេត្តព្រះវិហារ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​នេះ ៖