ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​មក​ពី​​បុណ្យ​បុណ្យ​​ជួយ​ ចោរ​ស្ទាក់​ប្លន់​ចាប់​បាន​ទាំង​២​នាក់

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ក្រោម​បញ្ជា​របស់​លោក​ឧត្តម​សេនី​យ៏​ត្រី​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់ឲ្យ​កម្លាំង​ក្រោម​ឪ​វាទ​គ្រប់​លំដាប់ថ្នាក់ តាម​ប្រមាញ់​ជនសង្ស័យ​ក្រុម​ចោរប្លន់បាន​បន្តបន្ទាប់​ចំនួន​២​នាក់​នៅ​យប់​ថ្ងៃ​ទី​២៧ និង​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុ​ម្ភៈ ឆ្នាំ​២០១៥

ខេត្តកំពង់ចាម​ ៖ ក្រោម​បញ្ជា​របស់​លោក​ឧត្តម​សេនី​យ៏​ត្រី​បែន  រ័​ត្ន  ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់ឲ្យ​កម្លាំង​ក្រោម​ឪ​វាទ​គ្រប់​លំដាប់ថ្នាក់ តាម​ប្រមាញ់​ជនសង្ស័យ​ក្រុម​ចោរប្លន់បាន​បន្តបន្ទាប់​ចំនួន​២​នាក់​នៅ​យប់​ថ្ងៃ​ទី​២៧ និង​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុ​ម្ភៈ ឆ្នាំ​២០១៥ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​យក​ដំបង​ឈើ​វាយ​ជន​រង​គ្រោះ​ម្នាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ C125 ​ស៊េរី​២០១០​ ពណ៌​ខ្មៅ ត្រង់​ចំណុ​ច​ស្ពាន​សូ​គេ​ន ស្ថិត​នៅ​ភូមិ​សូ​គេ​ន ឃុំ​សូ​គង ស្រុក​កងមាស ពេល​ដែល​កំពុង​តែ​ជិះ​ត្រឡប់​មក​ពី​បុណ្យ​គេ​វិញ ។

លោក​វរ​សេនី​យ៏​ត្រី សូ សា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កងមាស ប្រាប់​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ​ឆ​យ សុខ អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ក្តី ឃុំ​សូ​គង ស្រុក​កងមាស កាល​ពី​​ល្ងាច​ថ្ងៃ​ទី​២៧​ ខែកុ​ម្ភៈ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ដើម្បី​ទៅ​ចូលរួម​បុណ្យ​គេ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ផង​របង​ជាមួយ​រហូត​ដល់​វេលា​ម៉ោង​៧​ និង​២៥​នាទី​យប់​​ទើបបាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​តែ​ម្នាក់ឯង ។

អធិការ​នគរបាល​ស្រុក​កងមាស​បាន​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​កំពុង​តែ​ជិះ​មក​ដល់​ត្រង់​ចំនុច​ស្ពាន​សូ គេ​ន ភូមិ​សូ​គេ​ន នោះ​ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់​យក​ដំបង​ឈើ​១​កំណាត់​មក​វាយ​លើ​ជន​រង​គ្រោះ ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​ទាំង​ប្រញាប់ប្រញាល់ ។ លុះ​ពេល​ជិះ​បាន​ច​ង្ងាយ​ប្រហែល​ជា​១​គីឡូម៉ែត្រ​ក៏​បាន​ផ្តួល​ម៉ូតូ​រត់​ប្រាស់​អាយុ​យករួចខ្លួន​ទាំង​២​នាក់ ។ ក្រោយ​ពី​មាន​ហេតុ​ការ​ណ៏​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​សូ​គង ចុះ​មក​កាន់​កន្លែង​កើតហេតុ​សួរនាំ​ជន​រង​គ្រោះ និង​បាន​រាយ​ការ​ណ៏​ជា​បន្ទាន់​មក​រូប​លោក​(​សូ សា​រិ​ទ្ធ ) រួច​បាន​រាយ​ការ​ណ៏​បន្ត​ទៅ​លោក​​វរ​សេនី​យ៏​ឯក ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត និង​លោក​ឧត្តម​សេនី​យ៏​ត្រី បែន រ័​ត្ន ស្នងការ​នគរ​បាល​ខេត្ត​ ដោយ​បាន​ចាត់​ឲ្យ​កម្លាំង​កណ្តាល​ព្រហ្ម​ទណ្ឌ​ខេត្ត​ចុះ​សហការ​ជាមួយនឹង​មូលដ្ឋាន​បើក​ប្រ​តិប​ត្តិ​ការ​តាម​ប្រមាញ់​ក្រុម​ចោរប្លន់​ទាំង​ពីរ​នាក់​នោះ ។ ជាមួយ​នោះ​ក៏​បាន​ដាក់​ការ​សង្ស័យ​លើ​មនុស្ស
ចំនួន​២​នាក់​ក្នុង​នោះ​មានឈ្មោះ ហុ​ក សេង​ហ័​រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស និង​បក្សពួក​ម្នាក់​ទៀត ក្រោម​ការ​ឡោម​ព័ទ្ធ​ពី​សំណាក់​នគរបាល​គ្រប់​ប៉ុ​ស្ត៏​ទាំងអស់​ឃ្លាំ​មើល​តាម​ផ្លូវ​មាត់ទន្លេ​ និង​ផ្លូវលំ​ក្នុងភូមិ ។ លុះ​នៅ​វេលា​ម៉ោង​១០​យប់ថ្ងៃ​ដដែល​ស្រាប់តែ​ប្រទះឃើញ​ជន​ម្នាក់​ឈ្មោះ​ ហ័​រ កំពុង​តែ​ជិះ​ម៉ូតូឌុប​តាម​ផ្លូវក៏​ត្រូវ​បាន​ប៉ុ​ស្ត៏​រដ្ឋបាល​អង្គរ​បាន​ហៅ​ឈប់ មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស ។

លោក​វរ​សេនី​យ៏​ត្រី សូ សា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កងមាស បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ កុ​ម្ភៈ ​ទើប​ជន​នេះ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​មាន​គ្នា​ចំនួន​២​នាក់​ពិតជា​បាន​ស្ទាក់​វាយ​ជន​រង​គ្រោះប្លន់​យក​ម៉ូតូ​ខាងលើ​មែន ។ ​រួច​ក៏​បាន​តាម​ប្រមាញ់​ជន​ទី​២​ឈ្មោះ រ៉​ង បុរី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិស្វាយ​តា​ហែ​ន ឃុំ​រកា​គយ ស្រុក​កងមាស រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់កា​រតា​ម​ច្បាប់ ៕