ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​ដោយ​សុវត្ថិភាព​នៅ​សង្កាត់​ទឹកថ្លា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​សុ​យ​សូ​គី​និ​ច​ពី​យុវជន​ម្នាក់​បាន​ដោយ​សុវត្ថិភាព ខណៈ​ពេល​ដែល​ជិះ​ចេញពី​ធ្វើកា​រវេ​ណ​យប់​នៅ​ក្នុង​រោងចក្រ នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ទាប​ភ្លឺ

រាជធានី​ភ្នំពេញ​៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​សុ​យ​សូ​គី​និ​ច​ពី​យុវជន​ម្នាក់​បាន​ដោយ​សុវត្ថិភាព ខណៈ​ពេល​ដែល​ជិះ​ចេញពី​ធ្វើកា​រវេ​ណ​យប់​នៅ​ក្នុង​រោងចក្រ នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ជិត​ស្ថានីយ៍ទូរទស្សន៍​អាស៊ី អាគ្នេយ៍ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

យុវជន​ម៉​ន និ​ត​ខា​សុ អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​បងប្អូន​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី មានស្រុក​កំណើត​នៅ​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ទើបតែ​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ​បាន​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ ។ ជន​រង​គ្រោះ​បន្ត​ថា​នៅ​វេលា​ម៉ោង​ខាងលើ​ខ្លួន​បាន​ចេញពី​ធ្វើកា​រវេ​ណ​យប់​នៅ​ក្នុង​រោងចក្រ ហើយ​បាន​ជិះ​ម៉ូតូ​ម៉ាក​សុ​យ​សូ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១TV ៤៤២៨ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ដើម្បី​ទៅ​ផ្ទះ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​លេចមុខ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បាន​យក​ដុំ​ថ្ម​វាយ​ក្បាល​ខាងក្រោយ​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់​គំរាម​យក​ម៉ូតូ ។​តែ​ជន​រង​គ្រោះ​បាន​ដក​សោរ​ម៉ូតូ​បម្រុង​រត់​ប្រតាយប្រតប់​ជាមួយ​ក្រុម​ជនសង្ស័យ យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ត្រឹម​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​តែ​ប៉ុណ្ណោះ ៕