ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម​ប៉ះ​គ្នា​១​ប្រ៉ា​វរ​ងរ​បួស​ទាំង​សងខាង​នៅ​សង្កាត់​ចោម​ចៅ(មាន​វី​ដេ​អូ​)​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ជនជាតិ​វៀតណាម​ចំនួន​២​នាក់​មានមុខរ​បរជា​ជាង​ម៉ាស៊ីនត្រជាក់​ទំនងជា​ស្រវឹងស្រា បាន​ស្រែក​ឡូរ​ឡា​ជេរ​បន្ទេ​ច​បង្ក​ការ​រំខាន​ដល់​អ្នក​ភូមិ​ខ្មែរ​ថែម​ទៀត នៅ​វេលា​ម៉ោង​៩​និ​០៥​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ។

រាជធានី​ភ្នំពេញ​៖ ជនជាតិ​វៀតណាម​ចំនួន​២​នាក់​មានមុខរ​បរជា​ជាង​ម៉ាស៊ីនត្រជាក់​ទំនងជា​ស្រវឹងស្រា បាន​ស្រែក​ឡូរ​ឡា​ជេរ​បន្ទេ​ច​បង្ក​ការ​រំខាន​ដល់​អ្នក​ភូមិ​ខ្មែរ​ថែម​ទៀត នៅ​វេលា​ម៉ោង​៩​និ​០៥​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ។ ព្រោះតែ​ហេតុនេះ​ហើយ​បានជា​អ្នក​ភូមិ​ប្តឹង​ទៅ​ប្រជា​ការពារ​ភូមិ​មក​សួរនាំ ប៉ុន្តែ​ខណៈ​ពេល​ប្រជា​ការពារ​ភូមិ​មក​ដល់ ក៏​ប៉ះ​សំដី​គ្នា​ជាមួយ​ជនជាតិ​វៀតណាម​នេះ ហើយ​ជនជាតិ​វៀតណាម​នេះ​បាន​វាយ​ទៅ​លើ​ប្រជា​ការពារ ជា​ហេតុ​ប៉ះ​គ្នា​មួយ​ប្រ៉ា​វ​ទៅ​វិញ​ទៅ​មក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ត្រែង​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពី​កើតហេតុ​ប្រជា​ការពារ​និង​ជនជាតិ​វៀតណាម​ដែល​រង​របួស​ដូច​ៗ​គ្នា​បាន​ចែកផ្លូវ​គ្នា​ទៅ​ពេទ្យ​រៀង​ៗ​ខ្លួន ហើយ​ចាំ​ស្អែក​ទើប​ដោះស្រាយ​គ្នា​ពីព្រោះ​ជនជាតិ​វៀតណាម​នេះ​មាន​ទីលំនៅ​កន្លែង​កើតហេតុ ៕