ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥នេះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកជំទាវព្រមទាំងបុត្រ បានចូលរួចរំលែកទុក្ខនិងសោកស្តាយចំពោះ កុម៉ារី ឈ្មោះភុយ លីម៉ា អាយុ១២ឆ្នាំ ដែលត្រូវជាកូនស្រីតែមួយគត់របស់លោក ភុយ ខ្វៃ អនុប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌ អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។
ដែលបានស្លាប់ដោយការលុងទឹកកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ តាមរយៈលោក អៀង វ៉ាត់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នូវទឹកប្រាក់ចំនួន៥លានរៀល ខណៈលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជួយឧបត្ថមថវិការផ្ទាល់ខ្លួនដើម្បីរៀបចំពិធីបុណ្យទាំងស្រុងរហូតដល់ចប់ ដល់គ្រួសារលោក ភុយ ខ្វៃ ដោយជីវភាពខ្វះខាត ៕
ចែករំលែកព័តមាននេះ