ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សុ​ជាតិ សប្បាយចិត្ត​ពេល​ឃើញ​ប្អូនប្រុស​វ័យ​៣៤​ឆ្នាំ រៀប​ការ​ដោយ​មាន​ភ្ញៀវ​ចូលរួម​ជិត​១​ពាន់​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៥ កន្លង​ទៅ ពិធី​ការិនី​ដែល​នៅ​តែ​ល្បីល្បាញ និង​រូប​សម្រស់​នៅ​ផូរផង់​អ្នក​នាង​គង់ សុ​ជាតិ ព្រមទាំង​ឪពុក​ម្តាយ បាន​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ឱឡារិក​មួយ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៥ កន្លង​ទៅ ពិធី​ការិនី​ដែល​នៅ​តែ​ល្បីល្បាញ និង​រូប​សម្រស់​នៅ​ផូរផង់​អ្នក​នាង​គង់ សុ​ជាតិ ព្រមទាំង​ឪពុក​ម្តាយ បាន​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ឱឡារិក​មួយ ដោយ​ក្នុង​ពិធីជប់លៀង​ពេល​រាត្រី​មាន​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ​រហូត​ដល់​ជិត​១​ពាន់​នាក់​។

អ្នក​នាង​គង់ សុ​ជាតិ ដែល​ទើបតែ​ក្លាយជា​បងថ្លៃ​គេ​ថ្មោងថ្មី គ្រង​ឈុត​សម្លៀក​បំពាក់​រ៉ូ​ប​ស្រស់​សោភា​បាន​បញ្ជាក់​ខ្លះ​ៗ​នា​ពិធី​អាពាហ៍ពិពាហ៍​ប្អូនប្រុស​ថា «​ប្អូនប្រុស​របស់​អ្នក​នាង​ដែល​ត្រូវជា​កូនកំលោះ​តួឯក​សំខាន់​នៃ​ពិធី​ដ៏​ល្អ​ក្រោម​ច្បាប់​ប្រពៃណី​នេះ មានឈ្មោះ​សង្វារ សំកុល ជា​ប្អូនប្រុស​ទី​៣ របស់​នាង ក្នុង​ចំណោម​បងប្អូន​បង្កើត​ចំនួន​៤​នាក់ ស្រី​២ នាង​ជា​កូនច្បង​ក្នុង​គ្រួសារ​។ ភរិយា​សំកុល មាន​ជំនាញ​ខាង​អាជីវកម្ម​បោក​អ៊ុត​ល្មម​មួយ ព្រម​ជាមួយនឹង​ការងារ​ផ្សេង​ទៀត កូនក្រមុំ​ដែល​ឆក់​បេះដូង​ប្អូនប្រុស​របស់​នាង​មានឈ្មោះ​សូ សុជាតា មាន​អាយុ​២៦​ឆ្នាំ​។ ចំណងអាពាហ៍ពិពាហ៍​របស់​ប្អូនប្រុស​នេះ បាន​កើតឡើង​យូរ​ឆ្នាំ​មក​ហើយ ពោល​គឺ​ពួក​គេ​បាន​ស្គាល់​ពីរ​ទៅ​៣​ឆ្នាំ សិក្សា​ចិត្ត​គ្នា​បាន​ច្រើន​ហើយ ទើប​ទទួល​ដល់​ការ​ឯកភាព​ចាស់ទុំ​សងខាង​ក៏​យល់ចិត្ត​ស្រឡាញ់​រាប់អាន​គ្នា​ដូច​ជា​បងប្អូន ទើប​យើង​ផ្សំផ្គុំ​គ្នា​តែ​ម្តង បន្ទាប់​ពី​វ័យ​ពួក​គេ​ល្មម​គ្រប់គ្រង​គ្រួសារ​ថ្មី​បាន​។

ពិធី​ការិនី​ដែល​ទើបតែ​រក​ឃើញ​ចំនួន​សមាជិក​ថ្មី​នៃ​រង្វង់​គ្រួ​សារបាន​បន្ត​ទៀត​ថា គ្មាន​អ្វី​រំភើប​ជាង​ឃើញ​បងប្អូន​ដែល​ជា​សាច់ញាតិ​មាន​អនាគត​ល្អ មាន​ជម្រក​ត្រឹមត្រូវ ហើយ​បំពេញមុខ​ចាស់ទុំ​យក​កិត្តិយស​ជូន​ឪពុក​ម្តាយ​ទាំង​សងខាង​ឲ្យ​លោក​សប្បាយចិត្ត​នោះ​ទេ នេះ​ជា​បញ្ហា​ចម្បង​មួយ​ដែល​នាង​ក៏​បាន​គិតដល់​ចំណុច​រឿង​រក​អនាគត​ដល់​ប្អូន​ៗ​ដែរ ដ្បិតតែ​ថា យើង​មាន​គូគាប់​មែន​។ ឥឡូវនេះ​បងប្អូន​យើង​ទាំង​៤​នាក់ បាន​រៀប​ការ​រួច​អស់​ចំនួន​៣​នាក់​ហើយ និង​នៅ​សល់​តែ​ម្នាក់​ទៀត​ប៉ុណ្ណោះ គឺ​អតីត​តារាចម្រៀង​លោក​គង់ សង្វារ​ដា​នី បើ​ទៅ​មុខ​ទៀត គាត់​មាន​អ្នក​ត្រូវចិត្ត​នោះ យើង​ក៏​រៀបចំ​ទុកដាក់​ក្រោម​ការ​ពិចារណា​របស់​អាណាព្យាបាល​។ ពិធីការ​ប្អូនប្រុស​របស់​នាង​ធ្វើ​ឡើង​នៅ​អគារ E នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ដែល​មាន​ភ្ញៀវ​ចូលរួម​ចំនួន​១០០​តុ ក្នុង​នោះ​មាន​ទាំង​សិល្បករ​មួយ​ចំនួន​ផង​ដែរ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព