ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ប្រ​ព​ន្ធ​រត់​ចោល​ទៅ​មាន​ប្តី​ថ្មី​​ ​ចង.ក​សម្លា.ប់​ខ្លួន​ចោល​កូន​តូច​២​នាក់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ បុរស​ម្នាក់តូច​ចិត្ត​​ប្រ​ព​ន្ធ​រត់​ចោល​ទៅ​មាន​ប្តី​​ថ្មី​ជាង​១​ឆ្នាំទៅ​ហើយ មិន​ព្រម​វិលត្រឡប់​មក​វិញ​​ បាន​សម្រេច​ចិត្ត​ចង.កសម្លា.ប់​ខ្លួន​ស្លា.ប់​ចោល​កូន​តូច​២នាក់ ។

ខេត្តកំពង់ឆ្នាំង​ ៖ បុរស​ម្នាក់តូច​ចិត្ត​​ប្រ​ព​ន្ធ​រត់​ចោល​ទៅ​មាន​ប្តី​​ថ្មី​ជាង​១​ឆ្នាំទៅ​ហើយ មិន​ព្រម​វិលត្រឡប់​មក​វិញ​​ បាន​សម្រេច​ចិត្ត​ចង.កសម្លាប់​ខ្លួន​ស្លាប់​ចោល​កូន​តូច​២នាក់ ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង៧​ និង​៣០នាទី​ព្រឹក ថ្ងៃ​ទី​០៥ ​កុ​ម្ភៈ ​២០១៥ ភូមិ​ដូន​ទយ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​។

លោក ហ៊ុ​ល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​មាន​ប្រសា​ស​ន៍ថា បុរស​ចង​.ក​សម្លាប់​ខ្លួន​ឈ្មោះ ហាត ស៊ី​ថា អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ តែ​បានមក​រស់នៅ​ជាមួយ​ប្រ​ព​ន្ធឈ្មោះ មា​ច មុំ អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ​មានកូន​២​នាក់ ប្រុស​បង​អាយុ​១១​ឆ្នាំ​ និង​កូនស្រី​ប្អូន​អាយុ​៨​ឆ្នាំ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​បុរស​ខាងលើ​ផឹក​ស្រវឹង​រាល់ថ្ងៃ និង​តែង​រករឿង​ប្រ​ព​ន្ធ​កូន កាលពី​ជាង​១​ឆ្នាំ​មុន ប្រ​ព​ន្ធ​របស់​បុរស​រូប​នោះបាន​រត់​ចោល​ប្តីទៅ​មាន​ប្តី​ថ្មី​នៅ​ខេត្ត​ប៉ៃលិន ដោយ​បន្សល់ទុក​កូន​២​នាក់​ឱ្យ​ប្តី​ជា​អ្នក​មើលថែ ហើយ​យូ​ៗ​ម្តង​បាន​មក​លេង​ផ្ទះ​យក​ប្រាក់​មក​ឱ្យ​កូន ។ នៅ​ពេល​មក​ផ្ទះ​ម្តង​ៗ​ប្តី​តែង​អង្វរ​ប្រ​ព​ន្ធឱ្យ​ត្រឡប់​មក​វិញ តែ​ប្រ​ព​ន្ធ​មិន​ព្រម ។

លោក​បាន​បន្ត​ថា​ ទោះបី​ប្រ​ព​ន្ធមិន​នៅ​ក្តី​ក៏​បុរស​រូប​នោះ​មិន​ចោល​គំនិត​ពេល​ស្រវឹង​ម្តង​ៗ​តែង​វាយ​ធ្វើបាប​កូន​ៗ​ដែរ ធ្វើ​ឱ្យ​ពួក​គេ​មិន​ហ៊ាន​ដេក​ជាមួយ គឺ​ទៅ​ដេក​ជាមួយ​​អ្នក​ជិតខាង ៕