ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​​ប្រកាស​ប្តូរ​ឡូហ្គោ​គណ​បក្ស​ និង​កែ​ប្រែ​លក្ខន្តិក​បទ​បញ្ជា​ផ្ទៃ​ក្នុង​

9 ឆ្នាំ មុន

ន​រាជ​ធានី​ភ្នំពេញ​ ៖ ​​នៅ​រសៀល​ថ្ងៃ​ទី​៣០ មករា ២០១៥ នេះគណ​បក្ស​ហ៊្វុស៊ិន​ប៉ិច​បាន​រៀបចំ​ពិធី​សំណេះ​សំណាល​មួយ​ជាមួយ​មន្ត្រីគណ​បក្ស​ ​ជា​សមា​ជិក​មន្ត្រី​រាជ​រដ្ឋា​ភិ​បាល​មក​ពី​២៤​ខេត្ត​-ក្រុង

ន​រាជ​ធានី​ភ្នំពេញ​ ៖ ​​នៅ​រសៀល​ថ្ងៃ​ទី​៣០ មករា ២០១៥ នេះគណ​បក្ស​ហ៊្វុស៊ិន​ប៉ិច​បាន​រៀបចំ​ពិធី​សំណេះ​សំណាល​មួយ​ជាមួយ​មន្ត្រីគណ​បក្ស​ ​ជា​សមា​ជិក​មន្ត្រី​រាជ​រដ្ឋា​ភិ​បាល​មក​ពី​២៤​ខេត្ត​-ក្រុង ក្រោម​ព្រះ​រាជ​អធិបតី​ភាព​សម្តេច​ក្រុម​ព្រះ​ នរោ​ត្តម​ រណ​ប្ញទ្ធិ​ ​ព្រះប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច។

ក្នុង​ពិធី​សំណេះ​សំណាល​នោះសម្តេច​ក្រុម​ព្រះ​បាន​មាន​ព្រះ​រាជ​បន្ទូល​ប្រកាស​​​​ប្តូរឡូហ្គោ​គណបក្ស​ ឈប់​ប្រើ​​បាវចនា​ជាតិ សាសនា ព្រះ​មហាក្សត្រ​ កែ​ប្រែ​លក្ខ​ន្តិ​ក​ បទ្ធ​បញ្ជា​ផ្ទៃ​ក្នុង​ កែ​សម្រួល​គណៈ​កម្មការ​នាយក​ពី​២០៥​មក​២៧​នាក់​វិញ​។ ​

គួរ​បញ្ជាក់​ថា នេះ​ជា​ការ​សំណេះ​សំណាល​លើក​ទី​១​ហើយ​ បន្ទាប់​ពី​សមាជ​តែង​តាំង​​​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណ​ប្ញទ្ធិ ជា​ព្រះ​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​កាល​ពី​​ថ្ងៃ​ទី​១៩ មករា កន្លង​មក​​។

ប្រភព​បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៥ ខាង​មុខ​នេះសម្តេច​ក្រុម​ព្រះ​នឹង​យាង​ទៅ​ធ្វើ​ពិធី​សំណេះ​សំណាល​នៅ​ខេត្ត​ត្បូង​ឃ្មុំ បន្ទាប់​មក​​ខេត្ត​កំពត​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព