ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​៤នាក់​​កំពុង​សេពគ្រឿងញៀ.ន​​ក្នុងព្រៃ​មួយ​កន្លែង ត្រូវ​​​ទាហាន​រថក្រោះ​​ប្រទះឃើញ​​ឃាត់ខ្លួន​

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនស​ង្ស័យ​៤នាក់​ត្រូវ​កម្លាំង​​យោ​ធា​កង​រថក្រោះ​​ធ្វើការ​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​កម្លាំង​កង​រាជ​អាវុធហត្ថ​​ស្រុកភ្នំស្រួច ​ខណៈ

ខេត្តកំពង់ស្ពឺ ៖ ជនស​ង្ស័យ​៤នាក់​ត្រូវ​កម្លាំង​​យោ​ធា​កង​រថក្រោះ​​ធ្វើការ​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​កម្លាំង​កង​រាជ​អាវុធហត្ថ​​ស្រុកភ្នំស្រួច ​ខណៈ​​ក្រុម​ទាំងនោះ​កំពុង​សេពគ្រឿងញៀន​នៅ​ក្នុងព្រៃ​​ដីឡូត៍​មួយ​កន្លែង កាលពីវេលាម៉ោង​០៣ និង​១៥នាទីរសៀល​ថ្ងៃទី​២៩ មករា ២០១៥ ស្ថិត​​ក្នុងភូមិ​ក្អែកពង ឃុំកាំងស្យា ស្រុកភ្នំស្រួច ។

ប្រភព​បាន​ឱ្យ​ដឹងថា ជន​សង្ស័យទាំង៤នាក់ ១-​ឈ្មោះម៉ៅ ចាន់រស្មី​ អាយុ​១៨​ឆ្នាំ ​២-​ឈ្មោះ​ប៉ុន សុជា ​អាយុ​១៩​ឆ្នាំ ទាំង២នាក់​ស្នាក់​នៅ​​ភូមិ​ផ្សារ​សាឡាត់ ឃុំអូរ ស្រុក​ភ្នំស្រួច ៣-​ឈ្មោះ​ហួត ​ម៉េងហាក់ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​មហាសាំង ស្រុកភ្នំស្រួច និង៤-​ឈ្មោះ​សេង គឹមហួត អាយុ១៣ឆ្នាំ រស់នៅ​ភូមិ​គិរីរស្មី ឃុំព្រៃ​រំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង៤នាក់​បញ្ជូន​មក​​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​​​ខេត្ត​ ដើម្បី​ចាត់ការតាម​ច្បាប់ ។