ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​រោងចក្រ​​ «មេន​​ហាត​​ធេ​ន​» ​​ចំនួន​១០០នាក់ ​មក​​​ដាក់​ញត្តិ​​នៅ​​ស្ថានទូត​អា​មេ​រិ​​ក​​សុំ​​កិច្ច​​អន្ត​រា​គមន៍

9 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ​ ៖ កម្ម​ករ​-​​កម្មការិ​នី​​រោង​​ចក្រ​​កាត់ដេរ «មេន​ហាត​ថេ​ន» ​នៅ​ខេត្ត​កំពង់ចាមប្រមាណ​ជា១០០​នាក់ ដែល​ដឹក​នាំ​​លោក

រា​ជ​ធានី​ភ្នំពេញ​ ៖ កម្ម​ករ​-​​កម្មការិ​នី​​រោង​​ចក្រ​​កាត់ដេរ «មេន​ហាត​ថេ​ន» ​នៅ​ខេត្ត​កំពង់ចាមប្រមាណ​ជា១០០​នាក់ ដែល​ដឹក​នាំ​​លោក
​រ៉ុ​ង ឈុ​ន ​បាន​​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ស្ថានទូត​​អា​មេ​រិ​ក កាលពី​វេលា​​ម៉ោ​ង​០៩ ​និង​១០​នាទី​ព្រឹក​​ថ្ងៃ​ទី​៣០ ​មករា ​​២០​១៥​ នេះ ​ស្ថិត​នៅ​កំណាត់​ផ្លូវ​លេខ​​៩៦​ ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​ ដើម្បី​ដាក់​​ញត្តិ​សុំ​​កិច្ច​អន្តរាគមន៍​ឱ្យ​រោងចក្រ​គោរព​​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល និង​ឱ្យ​​ទម្លាក់​​បទចោទ​ប្រកាន់​ ។

ក្នុង​ញត្តិ​​របស់​កម្មករ​​រោងចក្រ​មេន​ហាត​ធេ​ន​ ដាក់​​ជូន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​​ប្រចាំ​នៅ​កម្ពុជា​​បាន​ឱ្យ​​ដឹង​ថា ​បន្ទាប់​ពី​​ការ​ទាម​ទារ​ប្រាក់​​ឈ្នួល​អប្បបរ​មា​ចំនួន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ របស់​កម្មករ​​ដែល​កាលនោះ​ បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤ ​ធ្នូ ​២០១៣ ​រហូត​ដល់​ថ្ងៃ​​ទី​
០៣​-​​០៦ ​មក​រា ​២០១៤ ​ក្រុម​ហ៊ុ​ន​មេន​ហាត​ធេ​ន ​​ស្ថិត​​​ក្នុងស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ បាន​បញ្ឈប់​កម្ម​ករ-​កម្ម​ការិនី​​ចំនួន​១០៧​នាក់​ ពី​ការងារ​​ដោ​យសារ​​មូលហេតុ​​ចូលរួម​បាតុកម្ម​​ទាម​ទារ​​ប្រាក់​ខែ​ ។

​ហើយ​កម្មករ​ទាំងអស់​ ត្រូវ​បាន​ដោះស្រាយ​ ប៉ុន្តែ​នៅ​សល់​តំណាង​​សហជីព​​​៣​នាក់​មិន​ទាន់​ដោះ​ស្រាយ​ ។​ ​​រាល់​សេចក្តីសម្រេច​ ​និង​បង្គាប់​​របស់​ក្រុម​​ប្រឹក្សា​អាជ្ញាកណ្តាល​ (AC) ​និយោជក​​មិន​បាន​គោរព​ និង​អនុវត្ត​តាម​​សេចក្តី​ និង​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​​​ឡើយ​ ។ ​

នៅ​​ថ្ងៃ​ទី​២២ ​ធ្នូ ​២០១៤​ កម្មករ​រោងចក្រ​មេន​ហាត​ធេ​ន ​បាន​ចាប់ផ្តើម​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម ​ដើម្បី​ទាមទារ​ឱ្យ​​ថ្នាក់ដឹកនាំ​​សហជីព​​របស់​ពួក​គេ ​បាន​ចូល​ធ្វើការ​វិញ​ ។​ បាតុកម្ម​នេះ​ បាន​ចំណាយ​អស់​រយៈ​​ពេល​ជាងមួយ​ខែ​មកហើយ​ នៅ​ពុំ​មាន​ដំណោះស្រាយ​​ទៀត ។​​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព