ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ អាន ​៖ ​សហ​​​ប្រតិបត្តិ​​ការ​​ទ្វេភាគ​កម្ពុជា​-​ឥណ្ឌា​​​កាន់តែ​រឹង​មាំ​​​​​យូរ​អង្វែង

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​​ប្រារព្ធ​ខួប​​លើក​ទី​៣៦​​នៃ​សាធា​រណ​​រដ្ឋ​​ឥណ្ឌា​ កាលពី​​ថ្ងៃ​ទី​​២៦ ​មករា ​២០១៥ ​នៅ​​សណ្ឋា​គារ Intercon

រាជ​ធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​​ប្រារព្ធ​ខួប​​លើក​ទី​៣៦​​នៃ​សាធា​រណ​​រដ្ឋ​​ឥណ្ឌា​ កាលពី​​ថ្ងៃ​ទី​​២៦ ​មករា ​២០១៥ ​នៅ​​សណ្ឋា​គារ Intercon លោក​​ឧបនាយក​រដ្ឋមន្ត្រី បណ្ឌិត​សភាចា​រ្យ សុខ អាន រដ្ឋមន្ត្រី​ទទួល​​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​បាន​បញ្ជា​ក់ថា​ ប្រពៃណី​​មិត្តភាព ​និង​កិច្ច​​សហប្រតិ​បត្តិការ​​ទ្វេភាគ​គី​ រវាង​កម្ពុជា-​​ឥណ្ឌា​កាន់តែ​រឹង​មាំ​ ស្ថិតស្ថេរ​​យូរអង្វែង​​នា​ពេល​​អនា​គត​ ។

ទន្ទឹម​នោះ​ លោក​​បាន​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាលជ្រៅ​​ផង​ដែរ ​ចំពោះ​សាធារណ​រដ្ឋ​ឥណ្ឌា​​ដែល​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​សហ​​ប្រធាន​ICC ​ព្រះ​វិហារ ​។ លោក​​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ក៏​បាន​​ជម្រាប​ជូន​ភ្ញៀវ​​ដែល​ចូលរួម​ក្នុង​ពិធី​​នោះ​​ថា ពិធី​​សម្ពោធ​សម័យ​ប្រជុំ ICC​ព្រះ​វិហារថ្មី​ៗ​កន្លង​មកនេះ​ នៅ​ខេត្តសៀមរាប​ គឺ​ទទួល​បាន​ជោគ​ជ័យ​ដ៏​ធំធេង​​ដែល​សាធារណរដ្ឋ​ឥណ្ឌា​​បាន​សម្រេចចិត្ត​​ធ្វើ​ជា​សហ​ប្រធាន​​គណៈកម្មាធិការ​​អន្តរជាតិ​សម្រប​សម្រួល កិច្ច​អភិរក្ស និង​អភិវឌ្ឍ​​រមណី​យ​ដ្ឋា​ន​ព្រះ​វិហារ ​( ICC preah vihear) និង​ការ​ថែ​រក្សា​ឱ្យ​បាន​​សុវត្ថិភាព និង​ការ​អភិវឌ្ឍន៍​ប្រក​បដោយ​ចី​រ​ភាព​នៅ​តំបន់​ជាទី​​សក្ការៈ​ក្នុង​ស្មារតី​កិច្ច​សហប្រតិបត្តិការ​​ជា​អន្តរជាតិ សាមគ្គី​ភាព ​និង​សន្តិភាព ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព