ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ស្លា.ប់​ដោយ​មិន​ដឹង​មូលហេតុ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ ហើយ​បាន​ស្លា.ប់​បាត់បង់​ជីវិត​​ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​ កាល​ពី​វេលា​ម៉ោង១០​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៥ ខែ​មក​រា​ ឆ្នាំ​២០១៥ ដែល​អ្នក​ខ្លះ​ស​ង្ស​យ័​ថា​ ជា​អំពើ​ឃាតក.ម្ម​ រីឯ​សមត្ថកិច្ច​ស​ង្ស​យ័​ថា​ជា​គ្រោះថ្នាក់​ចរាចរណ៍ ។

ខេត្តស្វាយរៀង ៖ ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​​ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​ កាល​ពី​វេលា​ម៉ោង១០​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៥ ខែ​មក​រា​ ឆ្នាំ​២០១៥ ដែល​អ្នក​ខ្លះ​ស​ង្ស​យ័​ថា​ ជា​អំពើ​ឃាតកម្ម​ រីឯ​សមត្ថកិច្ច​ស​ង្ស​យ័​ថា​ជា​គ្រោះថ្នាក់​ចរាចរណ៍ ។

ទាក់ទិន​ករណី​ខាងលើ​ នគ​បាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ស្ត្រី​រង​គ្រោះអាយុប្រមាណ​ជា​២៨​-៣០​ឆ្នាំ​ដើរ​តាម​​ផ្លូវ​ជាតិ​លេខ​១ ទំនងជា​មនុស្ស​វិកលចរិត មិ​នដឹង​ជា​មកពីណា​ឡើយ​ ។ រហូត​ដល់​ម៉ោង​ប្រមាណ​ជា​១០​ និង​៣០​នាទី​យប់​ ក៏​ដេក​នៅ​លើ​ចឹ​ញ្ចើ​ម​ថ្នល់​ផ្លូវ​ជាតិ​លេខ​១​ត្រង់​ចំណុច​កើតហេតុ ហើយ​ទំនង​ជា​អ្នក​បើក​ម៉ូតូ​តាម​ដងផ្លូវ​មើល​មិនឃើញ​ ក៏​បុក​រួច​កិន​បណ្តាល​​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ គឺ​បែក​ដើមទ្រូង​ខ្ទេច​គ្រឿងក្នុង​ ​ហើយ​បាន​​ស្លាប់​បាត់​បង់​ជីវិត​ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ​ខេត្ត ។

ក្រុម​គ្រូពេទ្យ​យក​សព​ជន​រង​គ្រោះ​ទៅ​ដាក់​ក្នុង​សាល ដើម្បី​រក​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២៦​ខែ​មក​រា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១២​ថ្ងៃត្រង់​នេះ​ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង​​ក្រុម​គ្រួសារ​​ស្ត្រី​រង​គ្រោះ​​​ឡើយ​ ។ ដូច្នេះ​បើ​​បងប្អូន​ណា​មាន​បាត់​សមាជិកគ្រួសារ​ ឬ​មាន​សមាជិក​ណា​​​វិកលចរិត​​បាត់​ពី​ផ្ទះ​ សូម​​​ទាក់ទង​មន្ត្រី​រដ្ឋបាល​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ ៕