ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ធុង​ហ្គា​ស​ក្នុងភូមិ​គ្រឹះ​អាថ៌​កំបាំង​ផ្អើល​ប្រជាពលរដ្ឋ​ក្បែរ​ខាង​នាំ​គ្នា​បិទទ្វារ ពន្លត់ភ្លើង​ចង្ក្រាន​គ្រប់​ៗ​គ្នា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ជាតិ​ហ្គា​ស​ផ្ទុះ​​​សាយភាយចេញពី​ភូមិ​គ្រឹះ​ដ៏អាថ៌​កំបាំង​មួយ​កន្លែង​ដែល​បិទទ្វារ​មិន​ដែល​ឃើញ​បើក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្បែរ​ខាងបាន​នាំ​គ្នា​ភ័យ​ស្លន់ស្លោ​ ហើយ​នាំ​គ្នា​ទៅ​បិទទ្វារ​ផ្ទះ ​

រាជធានី​ភ្នំពេញ​ ៖ ​ជាតិ​ហ្គា​ស​ផ្ទុះ​​​សាយភាយចេញពី​ភូមិ​គ្រឹះ​ដ៏អាថ៌​កំបាំង​មួយ​កន្លែង​ដែល​បិទទ្វារ​មិន​ដែល​ឃើញ​បើក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្បែរ​ខាងបាន​នាំ​គ្នា​ភ័យ​ស្លន់ស្លោ​ ហើយ​នាំ​គ្នា​ទៅ​បិទទ្វារ​ផ្ទះ ​និង​ច​ង្គ្រា​ន​គ្រប់​គ្នា​​ចៀស​វាង​ការ​កើត​មាន​អគ្គិភ័យ​ជាយថាហេតុ​។

ហេតុការណ៍​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២១ ​មករា ​​២០១៥ ​នៅ​ក្នុង​ក្រុម​ទី​១៧ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ ហើយ​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ ​តែ​ពុំ​ត្រូវម្ចាស់​អនុញ្ញាតឱ្យ​ចូល​ឡើយ​ គឺ​គ្រាន់តែ​ប្រាប់​ថា ធ្លាយ​ធុង​ហ្គា​ស​ដាំបាយ​តែ​ប៉ុណ្ណោះ​។

តាម​ប្រជាពលរដ្ឋ​នៅ​ក្បែ​រខាង​បានឱ្យ​ដឹង​ថា​ ​គេ​ឃើញ​ជាតិ​ហ្គា​ស​ដូច​ផ្សែង​បាន​ហើរ​ឡើង​ទៅ​លើ​អាកាស ​និង​ធុំ​ក្លិនស្អុយ សាយ​ភាយពេញ​ភូមិ​ធ្វើ​ឱ្យពួក​គាត់​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ពី​សុ​វត្ថិ​ភាព​ និង​នាំ​គ្នា​បិទទ្វារ​ពន្លត់ភ្លើង​បាយខ្លា​ច​កើត​មាន​អគ្គិភ័យ​ជាយថាហេតុ ​ព្រោះ​ផ្ទះ​ខាងលើ​ជា​កន្លែង​ស្តុ​ក និងបញ្ចូ​ល​ហ្គា​ស​ដើម្បី​ចែកចាយ​នៅ​ទីផ្សារ​។

​តាម​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា ភូមិ​គ្រឹះ​ខាងលើ​មាន​ម្ចាស់​ជាអាជីវករ​លក់​ហ្គា​សយី​ហោរ​ស្មី​ទួល​សង្កែ ហើយ​បាន​ដឹក​ហ្គា​ស​តេ​លា យក​ទៅ​ស្តុ​ក​ទុក​ដើម្បី​ប​ញ្ចូល​ទុក​ចែកចាយ​។​ នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ធុង​ហ្គា​ស​មួយ​គ្រឿង​បាន​ចូល​ក្នុងភូមិ​គ្រឹះ​នោះ​ស្រាប់តែហ្គា​សបាន​ធ្លាយ​ចេញ​មក​ក្រៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ហើយម្ចាស់​បាន​នាំ​គ្នា​យក​បំពង់​​បាញ់​ពន្លត់​ផង​ដែរ​។​ ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាយ​ហ្គា​ស​នោះ​ឡើយ ដោយ​ម្ចាស់​បាន​បិទ​ទ្វារ​ជិត​ប្រាប់​សមត្ថកិច្ច​ថា មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។

ទាក់​ទិន​ហេតុ​ការណ៍​នេះ ​ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរខណ្ឌឫស្សីកែវ​មាន​វិធានការ​ទប់ស្កាត់ ​ព្រោះ​ការ​ស្តុ​កទុក​ហ្គា​ស់​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​​​អាច​បង្ក​ឱ្យ​កើត​មាន​អគ្គិភ័យ​៕​