ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករុណា ពេជ្រ ប្រកាស​ចូល​រោងការ​ឆ្នាំ​២០១៨ នា​ពិធី​ឡើង​វីឡា​ស្កឹមស្កៃ​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​លោក​ករុណា ពេជ្រ តារាចម្រៀង​មាន​ប្រជាប្រិយភាព​នៅ​ផលិតកម្ម​ថោ​ន បាន​ប្រារព្ធ​ពិធី​ឡើង​វិឡា​ថ្មី​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ផ្អើល​សង្គម​សិល្បៈ និង​មជ្ឈដ្ឋាន​នានា

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​លោក​ករុណា ពេជ្រ តារាចម្រៀង​មាន​ប្រជាប្រិយភាព​នៅ​ផលិតកម្ម​ថោ​ន បាន​ប្រារព្ធ​ពិធី​ឡើង​វិឡា​ថ្មី​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ផ្អើល​សង្គម​សិល្បៈ និង​មជ្ឈដ្ឋាន​នានា តារា​រូប​នេះ​ក៏​បាន​ប្រកាស​ជូន​ជា​សាធារណៈ​ផង​ដែរ​ថា នឹង​រៀប​ការ​យ៉ាង​គគ្រឹក​គ​គ្រែង​ម្តងទៀត​នា​ឆ្នាំ​២០១៨ ខាង​មុខ​។ លោក​ប្រកាស​បែប​នេះ ដើម្បី​បំពេញ និង​បំណង​ម្តាយ​ដែល​រំពៃ​ចង់​ឃើញ​កូនប្រសា​អស់​ជា​យូរ​មក​ហើយ​នោះ​។
  
បណ្តា​ភ្ញៀវ​កិត្តិយស និង​តារា​សិល្បៈ ក៏​ដូច​ជា​បណ្តា​អ្នក​សារព័ត៌មាន​នានា​កាលពី​រាត្រី​ថ្ងៃ​តី​១៧ មក​រា ២០១៥ ក្នុង​បុរី​ពិភព​ថ្មី​ជិត​វត្ត​សំរោង​អណ្តែត ម្នាក់​ៗ​សុទ្ធតែ​ភ្ញាក់ផ្អើល​នៅ​ពេល​បាន​ទៅ​ចូលរួម​ពិធី​ឡើង​វិឡា​ថ្មី​របស់​លោក​ករុណា ពេជ្រ​ដោយ​មិនដឹង​ថា លោក​មានផ្ទះ​ថ្មី​ទំនើប​ទាន់សម័យ​លំដាប់​ហា​យ​ក្លាក់​ធំ​ល្វឹងល្វើយ​សម្ញែងខ្លួន​យ៉ាង​ស្រស់​ប្រណីត​បែប​នេះ​ទេ ព្រោះ​បើ​និយាយ​ពី​កញ្ចប់​ប្រាក់​ដុល្លារ​ដែល​ចំណាយ​នោះ​មាន​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​។ ផ្ទះ​ថ្មី​ទើបតែ​ឡើង​នេះ​សម្រាប់​អ្នក​ដែល​ចង់​រស់នៅ​ច្រើន​តែ​ជា​អ្នក​ដែល​មាន​លុយ មាន​ជំនួញ​ធំ​ៗ និង​មានយស​សក្តិ​ក្នុង​ន័យ​ចង់​ធ្វើ​ឲ្យ​ជីវិត​បាន​កាន់តែ​មាន​ន័យ​ជាមួយ​ការ​ស្នាក់​នៅ​ក្នុងផ្ទះ​ដែល​ស្តុក​ស្តម​ប្រកបដោយ​ការ​រចនា​របស់របរ​ទំនើប​ៗ និង​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​មាន​ន័យ​មួយ​កម្រិត​ទៀត​។ វីឡា​ថ្មី​របស់​តារាចម្រៀង​ករុណា ពេជ្រ នេះ មិន​ត្រូវ​បាន​តារា​រូប​នេះ ទម្លាយ​ឲ្យ​ដឹង​ពី​ថវិការ​ចំណាយ​អស់​ប៉ុន្មាន​នោះ​ទេ ព្រោះ​មិន​ចង់​ឲ្យ​មានការ​អួតអាង​ដោយ​តារា​រូប​នេះ​គ្រាន់តែ​បញ្ជាក់​ថា ជា​ការ​ចំណាយ​ផ្ទាល់ខ្លួន​នូវ​ទឹកប្រាក់​មួយ​ចំនួន​របស់​ខ្លួន និង​ក្រុម​គ្រួសារ ជា​ពិសេស​មាន​ចំណែក​ម្តាយ​របស់​លោក​ជា​ជ​ន្ទ​ល់​ធំ​មួយ​ផ្នែក​ដែរ​។ យ៉ាងណា​ក៏​ដោយ មានការ​សន្និដ្ឋាន​ខ្លះ​ៗ​ក្នុង​ភាព​មិន​ច្បាស់​ថា ផ្ទះ​វីឡា​ថ្មី​របស់​ករុណា ពេជ្រ មាន​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ ដោយ​បើ​និយាយ​ពី​តែ​ផ្ទះ គឺ​៤០​ម៉ឺន​ដុល្លារ ហើយ​មាន​របស់របរ​គ្រឿង​សង្ហា​រឹម​ផ្សេង​ដាក់​បំពាក់​ក្នុង​ផ្ទៃ​ខាងក្នុង​នៃ​ផ្នែក​ផ្សេង​ៗ​ក៏​ចាយប្រាក់​អស់​សន្ធឹក​ណាស់​ដែរ​។ ទោះបីជា​យ៉ាងណា​លោក​ករុណា ពេជ្រ ដែល​រីកមុខ​មាត់​ពេល​មានផ្ទះ​ថ្មី​ស្នាក់​នៅ​ធំ​ល្អ​បាន​និយាយ​ត្រង់​ថា «​នៅ​ប្រមាណ​ខ្ទង់​៣​ឆ្នាំ​ទៀត លោក​នឹង​រៀប​ការ ដោយ​ធានា​ថា មាន​ពិធី​សប្បាយ​ម្តងទៀត​»​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព