ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​តា​រាភាពយន្ត​ក្នុងទស្សវត្ស៩០ លោក​ចៅ ចាន់ណារី​ កំពុង​សង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​កាល់ម៉ែត​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ អតីត​តារា​ភាពយន្តជើងចាស់​​​ក្នុង​ទស្សវត្សទី៩០ លោកចៅ ចាន់ណារី អាយុ​៦១​ឆ្នាំ បាន​ធ្លាក់​ខ្លួនឈឺធ្ងន់ ខណៈ​ស្ទះ​

រាជធានីភ្នំពេញ​​ ៖ អតីត​តារា​ភាពយន្តជើងចាស់​​​ក្នុង​ទស្សវត្សទី៩០ លោកចៅ ចាន់ណារី អាយុ​៦១​ឆ្នាំ បាន​ធ្លាក់​ខ្លួនឈឺធ្ងន់ ខណៈ​ស្ទះ​សរសៃ​ឈាម​បេះដូង ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​​​បញ្ជូនទៅ​សង្គ្រោះ​ប​ន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ កាលពី​ថ្ងៃទី​០៨ មករា ២០១៥ ។

បើតាម​លោក​​សុុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បានឱ្យដឹងថា ​លោក​ចៅ ចាន់ណារី បានឆ្លង​ផុតពីគ្រោះថ្នាក់ហើយ បន្ទាប់​ពី​​ទទួល​​ការ​​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុកដាក់ពី​ក្រុមគ្រូ​ពេទ្យរួចមក​​ ប៉ុន្តែ​សភាព​លោក​នឹង​បន្ត​សម្រាក​ព្យា​បាល​ជាបន្តទៀត ។

លោកបន្តថា ក្រុម​គ្រួសា​របស់​លោក​ចៅ ​ចាន់ណារី សុំ​អំពាវនាវ​​ដល់សប្បុរសជន​ក្នុង​ និងក្រៅប្រទេស​ទាំងអស់ ជាពិសេស​​មិត្ត​សិល្ប​ករ​ទាំងអស់ មេត្តា​ជួយ​​​ឧបត្ថម្ភ​​ដល់​លោក​ចៅ ចាន់ណារី​ ដោយ​ក្តីអាណិតអាសូរ​ផង ព្រោះ​ក្រុមគ្រួសារ​លោកកំពុង​ជួប​ការ​ខ្វះ​ខាត​យ៉ាង​ខ្លាំង ។

គួរបញ្ជាក់ថា លោក​ចៅ ចាន់ណារី​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទប់លេខ៤ (សង្គ្រោះ​បន្ទាន់)ផ្នែក​បេះដូង ។ ទំនាក់​ទំនង​ទូរស័ព្ទតាម​លេខ​ក្រុមគ្រួសារ​របស់​លោកផ្ទាល់ ០៨៨ ៨២២ ៥៧៥១ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព