ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច ៖ ​ការស្លា.ប់របស់​និស្សិតសាលាតិចណូ​ ដោយសារការធ្វើ​អត្តឃា.តលោតសម្លា.ប់ខ្លួន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មកដល់វេលាថ្ងៃត្រង់ថ្ងៃទី២៣​ ធ្នូ ២០១៤ ​សមត្ថកិច្ចជំនាញ​ក្រសួងមហាផ្ទៃ​បានធ្វើការសន្និដ្ឋាន​ក្រោយធ្វើកោសលវិច័យ​លើ​សាកសព​និស្សិតសាលាតិចណូថា​ ការស្លា.ប់នេះ ​ដោយសារការ​ធ្វើអត្តឃា.តលោត​សម្លា.ប់ខ្លួនពីដងទង់​ក្នុងវត្តមហាមន្រ្តី ​ប៉ុន្តែមិនដឹងមូលហេតុ ។

រាជធានីភ្នំពេញ ៖ ​មកដល់វេលាថ្ងៃត្រង់ថ្ងៃទី២៣​ ធ្នូ ២០១៤ ​សមត្ថកិច្ចជំនាញ​ក្រសួងមហាផ្ទៃ​បានធ្វើការសន្និដ្ឋាន​ក្រោយធ្វើកោសលវិច័យ​លើ​សាកសព​និស្សិតសាលាតិចណូថា​ ការស្លាប់នេះ ​ដោយសារការ​ធ្វើអត្តឃាតលោត​សម្លាប់ខ្លួនពីដងទង់​ក្នុងវត្តមហាមន្រ្តី ​ប៉ុន្តែមិនដឹងមូលហេតុ ។

សេចក្តីរាយការណ៍​ចុងក្រោយបានឲ្យដឹងថា​ នៅពេលនេះ​ ក្រោយការធ្វើកោសលរួច ​សមត្ថកិច្ច​បានប្រគល់​សាកសពឲ្យក្រុម​គ្រួសារយកទៅធ្វើ​បុណ្យ​តាមប្រពៃណីនៅស្រុកកំណើតក្នុងខេត្តតាកែវ ។

គួររំលឹកថា​ និស្សិត​ម្នាក់​ ​ត្រូវគេ​ប្រទះឃើញ​​ដេក​ស្លាប់​​ក្បែរ​វិហារ​​ក្នុ​ង​វត្ត​​​មហា​មន្ត្រី ​​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​​ម៉ោង០៧ព្រឹក​ថ្ងៃទី២៣​ ធ្នូ ២០១៤ នេះ ស្ថិត​នៅ​ក្នុង​​សង្កាត់​អូឡាំពិក​ ខណ្ឌចំការមន ។

ប្រភព​​បានឱ្យ​ដឹងថា ​ជនរងគ្រោះ​ឈ្មោះ​សាន​ រស្មី ​ភេទប្រុស​ អាយុ​​២២​ឆ្នាំ ​ជានិស្សិត​​នៅ​សាលា​តិចណូឆ្នាំទី៣ ​មានទីលំនៅ​ផ្ទះជួល​​ក្នុង​សង្កាត់​ជ្រោយចង្វា និង​មានស្រុក​កំណើត​​នៅស្រុកទ្រាំង​ ខេត្ត​តាកែវ ។​

បើតាមសាក្សី ​​មុន​ពេលកើតហេតុកាលពីយប់​ថ្ងៃទី​២២ ធ្នូ ​២០១៤ នោះ​ ​ជនរងគ្រោះ​បាន​​មក​លេង​មិត្តភក្តិមក​ពី​ស្រុក​ដែលស្នាក់​នៅ​​​កុដិ​លេខ៤​ ក្នុង​វត្ត​មហាមន្ត្រី​ លុះវេលា​ព្រឹក​​ក៏​ស្រាប់​តែប្រទះឃើញ​​ស្លាប់​ក្បែរ​វិហារ​ទៅវិញ ៕