ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ស្រុកត្រពាំង​​ប្រាសាទបង្ក្រាបករណីជួញ​ដូរថ្នាំញៀន ​ជាទ្រង់ទ្រាយធំ​សំរេចលទ្ធផល​គួរជាទី​មោទន​

9 ឆ្នាំ មុន

ខេត្ត​ឧត្តរមាន​ជ័យ ៖ ស្ត្រីចាស់​ក្មេងចំនួន​បួននាក់ត្រូវបាន​សមត្ថកិច្ច​​កងរាជអាវុធហត្ថស្រុក​ត្រពាំង​ប្រាសាទ​ធ្វើការឃាត់​ខ្លួនដោយ​ជាប់ពាក់ពន្ធ័​និងករណីជួញ​ដូរនិងចែក​ចាយគ្រឿង​ញៀន។

ខេត្ត​ឧត្តរមាន​ជ័យ ៖  ស្ត្រីចាស់​ក្មេងចំនួន​បួននាក់ត្រូវបាន​សមត្ថកិច្ច​​កងរាជអាវុធហត្ថស្រុក​ត្រពាំង​ប្រាសាទ​ធ្វើការឃាត់​ខ្លួនដោយ​ជាប់ពាក់ពន្ធ័​និងករណីជួញ​ដូរនិងចែក​ចាយគ្រឿង​ញៀន។ ការឃាត់​ខ្លួនស្ត្រី​ទាំងបួន​នាក់នេះធ្វើ​ឡើងកាល​ពីល្ងាចថ្ងៃ​ទី១៦ ខែធ្នូ ​២០១៤ ស្ថិត​ក្នុងភូមិសែន​សុខ ​ឃុំទំនប់ដាច់ ​ស្រុក​ត្រពាំងប្រា​សា​ទ​។​

លោកវរៈ​សេនីយ៍​ត្រីលី ដារឹទ្ធ មេបញ្ជាការ​​កងរាជអាវុធហត្ថស្រុកត្រពាំ​ងប្រាសាទបាន​និយាយឱ្យដឹងថា​មុនមុន​និងឈាន​ទៅដល់ការបង្ក្រាបក​រណីជួញដូរ ​ចែកចាយ​គ្រឿងញៀនជា​ទ្រង់ទ្រាយ​ធំនិងឃាត់ខ្លួ​នមនុស្សទាំងបួន​នាក់នេះគឺ​យើងបាន​ចំណាយ​ពេលវេលារ​ហូត២ខែ។

លោក​មេបញ្ជាការ​បានឱ្យ​ដឹង​ទៀតថា​ថ្នាំ​ញៀនទាំងនេះ​គឺពូកគេទើប​តែយកចូល​ប្រហែល​មួយអាទិត្យប៉ុណ្ណោះ ​ដោយទទួល​បានព័ត៌​មាននេះ​លោក ក៏ដាក់កម្លាំង​សំងាត់​ចាំឃ្លាំមើល​គ្រប់សកម្មភាព ​លុះបណ្តាញ​សំងាត់រាយការណ៍​មកថា​ពូកគេកំពុង​​ធ្វើសកម្មភាព​ចែក​ចាយលោក​ក៏សុំយោបល់​លោកមេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន់ ហើយ​ក៏សុំយោបល់​លោក កូយ កាន់យ៉ា ព្រះរាជអ​ជ្ញាអម​សាលាដំបូង​ខេត្តដោយ​ធ្វើការសហការ​ជាមួយការរិ​យាលយ័​គ្រឿងញៀន នៃកងរាជ​អាវុធហត្ថខេត្ត​រួមជាមួយ​អជ្ញាធរដែន​ដីក៏បានចុះ​ទៅដល់ទីលំ​នៅជន​សង្ស័យ​ហើយក៏បាន​ធ្វើការឃាត់​ខ្លួននិង​ឆែកឆេលំ​នៅដ្ឋានចំនួន​២កន្លែងដោ​យរកឃើញ​មានថ្នាំញៀន​ប្រភេទម៉ា​ទឹក​កកចំនួន១២៥​កញ្ចប់តូធំ ​ដាវសាំរ៉ៃ២ ពូថៅ១ ​កាំភ្លើងកែឆ្នៃ១ដើម ​គ្រាប់បែក​ដៃ១គ្រាប់ និងឧបករណ៍​ជក់​ថ្នាំមួយចំនួន​ទៀតហើយក៏​បានយកមក​រ​ក្សាទុក​ទីប​ញ្ជាការអាវុធហត្ថស្រុក ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​