ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ចែកចាយ​និង​ប្រើប្រាស​គ្រឿងញៀ.ន​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ចុះ​ប​ង្រ្កា​ប

9 ឆ្នាំ មុន

ខេត្តព្រះវិហារ​ ៖ ​កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ដឹកនាំ​កំលាំង​ដោយ​លោក​វរសេនីយ៍ត្រី ជូ ប៊ុ​ន​សុង នាយ​រង​សេនាធិការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប ក្រុម​ចែកចាយ​គ្រឿងញៀ.ន កាល​ពី​វេលា​ម៉ោង​៧ និង៥៣​នាទី​យប់

ខេត្តព្រះវិហារ​ ៖ ​កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ដឹកនាំ​កំលាំង​ដោយ​លោក​វរសេនីយ៍ត្រី ជូ ប៊ុ​ន​សុង នាយ​រង​សេនាធិការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប ក្រុម​ចែកចាយ​គ្រឿងញៀន កាល​ពី​វេលា​ម៉ោង​៧ និង៥៣​នាទី​យប់ ​ថ្ងៃ​ទី​១១ ​ខែធ្នូ ឆ្នាំ​២០១៤ ​នៅ​ចំនុច​ស្ថានីយ៍​ប្រេង​ឥ​ន្ធះ ​LHR ​ស្ថិត​ក្នុងភូមិស្ថាពរ សង្កាត់​ប៉ា​លហាល ខេត្តព្រះ​វិហារ​ ។

លោក​វរសេនីយ៍​ត្រី ជូ ប៊ុ​ន​សុង ​បាន​ឲ្យ​ដឹង​ថា ដោយសារ​មានការ​តាមដាន​ពី​ភ្នាក់ងារ​យ៉ាង​យកចិត្តទុកដាក់​​ ក៏​ដូច​ជា​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​ឧត្តម​សេ​នី​យ៏​ត្រី កង សៅ​គុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ​បាន​ដាក់បទបញ្ជា​ឲ្យ​លោក​ដឹកនាំ​កំលាំង​ កងរាជអាវុធហត្ថ​ខេត្ត ​ចំនួន​៩​នាក់ ​រថយន្ដ​២​គ្រឿង ចុះ​ប​ង្រា​ប ​ករណី​ខាងលើ លទ្ធផល​ដែល​ទទួល​បាន​ គឺឃាត់ខ្លួន​បាន​ជនសង្ស័យចំនួន​៣​នាក់​ ទី​១ ឈ្មោះ​ឈុ​ន ណា​រិ​ទ្ធ ភេទប្រុស មាន​ទីលំនៅភូមិស្រអែម​លិច ឃុំ​កន្ទួត ស្រុក​ជាំ​ក្សា​ន ខេត្តព្រះវិហារ ទី​២ ឈ្មោះ​ជាប់ ដឿ​ន ភេទស្រី អាយុ​១៨ឆ្នាំ រស់នៅ​ផ្ទះ​ជួល ភូមិសំរោង សង្កាត់កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ និង​ទី​៣​ឈ្មោះ អែ​ល សូត រស់នៅ​ភូមិឡ​ឥដ្ឋ សង្កាត់កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ រួម​ទាំង​វត្ថុតាង​រួម​មាន​រថ​យន្ដកា​មេរី ឆ្នាំ៩៥​ ព​ណ៌ស្លែ​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2H 0103 ​និងម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ ព​ណ៍​ខ្មៅ ​ពាក់​ស្លាក​លេខ ព្រះ​វិហារ ​1A 0754 ព្រមទាំង​គ្រឿងញៀន ថ្នាំ​យ៉ា​ម៉ា​ចំនួន​៦​គ្រាប់ ម៉ា​ទឹកកក​មួយ​ថង់​តូច​ គ្រាប់​កាំភ្លើង R16 ​ចំនួន​៧​គ្រាប់ ទូរសព្ទ័​៣​គ្រឿង លុយ​ខ្មែរ ២,៩០៤,១០០ ​រៀល ព្រមទាំងសម្ភា​រៈ​សេ​ព​គ្រឿងញៀនមួយ​ចំនួន​ទៀត បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាងត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូងខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ។

ឯកឧត្តម​ឧត្ត​សេនីយ៍​ត្រី​កង សៅ​គុន បាន​ឲ្យដឹង​ថា បទបញ្ជា ​និង​ការនែ​នាំ​ចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ សៅ សុខា មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ឲ្យ​អាវុធហត្ថ​ទាំងអស់ ​ក្រៅពី​ភារៈកិច្ច​ ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​សា​ធារៈនៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់ ​ក្នុង​ការ​អនុវត្តន៍​ភារៈកិច្ច​ គោលនយោបាយ​ ភូមិ ​ឃុំ ​មាន​សុ​វត្ថ​ភាព ​ក៏​ដូច​ជា​ការ ការពារ​ភាព​សុខសាន្ដ​ជូន​ប្រជាពលរដ្ឋ ៕