ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឃាត់ខ្លួន​ជន​សង្ស័យ​​ចូល​លួច​សម្ភារសំណង់ក្នុង​រោង​QMI​ ម្នាក់​ប្រគល់ឱ្យ​សមត្ថ​កិច្ច​ទាំង​យប់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​បាន​មេការ និង​សន្តិសុខ​រោង​ចក្រ​QMI ដេញ​ចាប់​បាន​ខណៈ​ពួក​គេ​នាំ​គ្នា​ចូល​មក​លួច​សម្ភារ​សំណង់ ក្នុង​ការ​ដ្ឋាន​សំណង់​​ នៅ​ក្នុង​រោង​ចក្រ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ វិចិ្ឆកា ២០១៤ នៅ​ចំណុច​ការដ្ឋាន​សំណង់​ ក្នុង​

រាជ​ធានី​ភ្នំ​ពេញ ៖​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​បាន​មេការ និង​សន្តិសុខ​រោង​ចក្រ​QMI ដេញ​ចាប់​បាន​ខណៈ​ពួក​គេ​នាំ​គ្នា​ចូល​មក​លួច​សម្ភារ​សំណង់ ក្នុង​ការ​ដ្ឋាន​សំណង់​​ នៅ​ក្នុង​រោង​ចក្រ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ វិចិ្ឆកា ២០១៤ នៅ​ចំណុច​ការដ្ឋាន​សំណង់​ ក្នុង​រោង​ចក្រ​QMI ស្ថិត​ក្នុង​សង្កាត់​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ជន​សង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ សាក់ ប៊ុនឆុង ភេទ​ប្រុស អាយុ​២៣ឆ្នាំ ស្នាក់នៅ​ក្បែរ​កន្លែង​កើត​ហេតុ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ជន​សង្ស័យ​៣​នាក់​បាន​លួច​ចូល​មក​ការ​ដ្ឋាន​សំណង់ នៅ​ក្នុង​រោង​ចក្រ​ខាង​លើ​ក្នុង​បំណង​លួច​យក​សម្ភារ​សំណង់​ ហើយ​ពេល​នោះ​ផងដែរ​មេ​ការ និង​សន្តិសុខ​ប្រចាំ​រោង​ចក្រ​៣​ទៅ​៤​នាក់ បាន​ក្លំ​មើល​និង​បាន​ដឹង​ថា​មាន​ជន​សង្ស័យ​ចូល​មក​លួច​សម្ភារ​ក្នុង​ការ​ដ្ឋាន​សំណង់ ក៏បាន​ដេញ​ចាប់​ជន​សង្ស័យ​ទាំង​៣​នាក់​នោះ តែ​ចាប់​បាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដោយ​២​នាក់​ទៀត​រត់​គេច​ខ្លួន​រួច ។

ក្រោយ​ពេល​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ខាង​លើ​ មេការប្រចាំ​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ខាង​លើ​យក​ទៅ​ប្រគល់​ជូន​សមត្ថ​កិច្វ​នគរ​បាល​រដ្ឋ​បាល​ចោម​ចៅ​ដើម្បី​សាក​សួរ​និង​កសាង​សំណុំ​រឿង​តាម​និវិធីច្បាប់ ។