ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងនគរ​បាលស្រុក​មង្គលបូរី​ឃាត់ខ្លួនជន​សង្ស័យ​ម្នាក់ និង​ដកហូតវត្ថុ​តាងគ្រឿង​ញៀនមួយ​ចំនួន

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ​កម្លាំងន​គរបាល​ស្រុកមង្គល​បូរីចាប់​បាន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើសកម្មភាព​ចែក​ចាយគ្រឿង​ញៀន​យ៉ាងសកម្ម​នៅក្នុង​ស្រុកម​ង្គលបូរី​ និង​បាន​ដកហូត​បាន​វត្ថុតាង​គ្រឿង​ញៀន ​ប្រភេទ​ម្ស៉ៅ​ក្រាមពណ៌ស​ ចំនួន៧​ថង់តូច​ ព្រម​ទាំងវត្ថុ​តាងជា​ច្រើនទៀត ។​ប្រតិ​បត្តិការ​បង្ក្រាបនេះ​ នៅ​​វេលាម៉ោង១១​​ព្រឹក

ខេត្ត​បន្ទាយ​មានជ័យ ៖ ​កម្លាំងន​គរបាល​ស្រុកមង្គល​បូរីចាប់​បាន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើសកម្មភាព​ចែក​ចាយគ្រឿង​ញៀន​យ៉ាងសកម្ម​នៅក្នុង​ស្រុកម​ង្គលបូរី​ និង​បាន​ដកហូត​បាន​វត្ថុតាង​គ្រឿង​ញៀន ​ប្រភេទ​ម្ស៉ៅ​ក្រាមពណ៌ស​ ចំនួន៧​ថង់តូច​ ព្រម​ទាំងវត្ថុ​តាងជា​ច្រើនទៀត ។​ប្រតិ​បត្តិការ​បង្ក្រាបនេះ​ នៅ​​វេលាម៉ោង១១​​ព្រឹក ថ្ងៃទី២៨ ​​ខែវិច្ឆិកា​ ឆ្នាំ២០១៤ ​​ស្ថិតនៅ​ភូមិគោក​ស្វាយ ​ឃុំឬស្សី​ក្រោក​ ដឹកនាំ​ដោយលោក​ ស៊ី ឌី អធិការដ្ឋាននគរបាល​ស្រុកម​ង្គលបូរី ​។

លោកអធិ​ការបាន​ប្រាប់ឲ្យ​ដឹងថា​ ក្រោយ​ពីបានក​ម្លាំង​របស់​លោកបាន​ឃាត់ខ្លូន​ជនសង្ស័យ​យក​មកសាក​សួរនាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​គេបានសារ​ភាពចំពោះ​មុខច្បាប់​ថា ​ខ្លួនពិត​ជាបាន​ធ្វើសកម្មភាព​ចែក​ចាយគ្រឿងញៀន​ពិតប្រាក​ដមែន​ ។ 

ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួនមាន​​ឈ្មោះ សាយ ​ពេជ្រ ​ភេទប្រុស​ អាយុ៣២​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលេី​ បន្ទាប់​មកស​មត្ថកិច្ច​ បាន​ដកហូត​គ្រឿង​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ ពណ៌ស​ ចំនួន7​ថង់តូច​និងទូរស័ព្ទ​ចំនួន៤​គ្រឿង ​ថវិការ​ចំនួន១០​ម៉ឺនរៀល​ កាបូប​តូច​ចំនួន៣​ដែ​កកេះ​ ចំនួន៤​បំពង់​សំរាប់​ប្រើ​ប្រាស់ចំនួន២​ ។ ​ក្រោយ​ពីឃាត់​ខ្លួនជន​សង្ស័យ​រួចមក​ សមត្ថកិច្ច​បាន​បន្តទៅ​ឆែកឆេរ​ លំនៅ​ដ្ឋាន​ជនសង្ស័យ​ តាមបទ​បញ្ជា​របស់លោក​ឧត្តមសេនីយ៍​ត្រី ​អាត់​ ខែម​ ស្នងការ​ខេត្ត​ និង​តាមបញ្ជា​របស់​ព្រះរាជ​អាជ្ញារង​ផាន់ ​ភីរម្យ ផងដែរ ​។ ​លោកបាន​បន្តថា ​លុះវេលា​ម៉ោង១២​និង១០នាទី​ថ្ងៃត្រង់​ ក្រោយ​ពីបាន​ឆែកឆេរ​នៅលំដ្ឋាន​ជនសង្ស័យ​បានរក​ឃើញ​ និងដក​ហូតបន្ថែម​ បានវត្ថុ​តាងជា​ទូរស័ព្ទ​ដៃចំនួន​៩គ្រឿង​ និង​ជញ្ជីង​អេ​ឡិ​ចត្រូ​និកសំរាប់​ថ្លឹងគ្រឿង​ញៀនចំនួន១​ថែមទៀត​ផង ។ 

បច្ចុប្បន្ន​ជនសង្ស័យ​ រួមទាំង​វត្ថុតាង​ទាំងអស់​ខាងលើ​សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំ​រឿងបញ្ជូន​ទៅកាន់ស្នង​ការខេត្តនា​រសៀល​ថ្ងៃទី២៨​វិច្ឆិកានេះ ​ដើម្បីចាត់​ការបន្តតាម​និតិវិធី​ច្បាប់តែម្តង ។