ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្រ្ត​អាមេរិក​ដើមកំណើតខ្មែរ​ សម្រក់ទឹកភ្នែក​មុខពន្ឋនាគារព្រៃ.ស

9 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​តំណាងរាស្រ្ត​ក្រុងឡូវែល​ រដ្ឋម៉ាស្សាជូសេត​សហរដ្ឋអាមេរិក​ លោក ម៉ុម រ៉ាឌី​ ដែលមាន​ដើមកំណើតខ្មែរ​បាន​សម្រក់​​ទឹកភ្នែក​ ខណៈលោក​និង​សមាជិកព្រឹទ្ឋសភា មកពីបក្សប្រឆាំង​​ព្រមទំាងក្រុមអ្នក​ភូមិបឹងកក់​សរុបជិត២០០នាក់​ បានជិះ​រថយន្ត​

រាជធានីភ្នំពេញ៖ ​តំណាងរាស្រ្ត​ក្រុងឡូវែល​ រដ្ឋម៉ាស្សាជូសេត​សហរដ្ឋអាមេរិក​ លោក ម៉ុម រ៉ាឌី​ ដែលមាន​ដើមកំណើតខ្មែរ​បាន​សម្រក់​​ទឹកភ្នែក​ ខណៈលោក​និង​សមាជិកព្រឹទ្ឋសភា មកពីបក្សប្រឆាំង​​ព្រមទំាងក្រុមអ្នក​ភូមិបឹងកក់​សរុបជិត២០០នាក់​ បានជិះ​រថយន្ត​ប្រមាណ​១០គ្រឿង ​និង​ រ៉ឺម៉កតុកៗ៣០គ្រឿង​ ទៅតវ៉ា​ទាមទារឲ្យ​​មាន​ការដោះលែង​អតីតអ្នកភូមិបឹងកក់ ​និង​លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ប្រព័ន្ឋផ្សព្វផ្សាយ​ព័ត៌មាន​​របស់គណបក្ស​​សង្គ្រោះជាតិ ​នៅពន្ឋនាគារព្រៃ.ស ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ដែលបាននិងកំពុង​មានវត្តមាន​នៅក្នុងព្​រឹត្តិការណ៍នេះ​​បានបញ្ជាក់ទៀតថា ​នៅក្នុងពេល​ដែល​​ក្រុមអ្នក​ភូមិបឹងកក់​បានស្រែកតវ៉ា​ គេឃើញលោក ​ម៉ុម រ៉ាឌី ​បានបីកូនអ្នក​ជាប់ពន្ឋនាគារម្នាក់​ និងប្រុងថ្លែងសារមួយ​ ប៉ុន្តែលោក​បានស្រក់​ទឹកភ្នែក​អួលដើម.កនិយាយមិនរួច ។

សេចក្តីរាយការណ៍​បានបន្តថា​ ក្រុមអ្នកតវ៉ា​នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០១៤ បានដើរក្បួនពីម-២ ​ឆ្ពោះទៅម-១ ​(ពន្ឋនាគារព្រៃ.ស) ​និង​មានការស្រែកតវ៉ា​ ប៉ុន្តែពុំមាន​អំពើហិង្សា​ណាមួយកើតមានឡើងទេ ​ទោះជាអនុរក្ស​ពន្ឋនាគារ​ និង​កម្លំាងសមត្ថកិច្ចជាច្រើន ​ត្រូវបានគេដាក់​ពង្រាយ​ និងការពារ​គោលដៅ​​ចូលពន្ឋនាគារ​នោះក្តី ។

គួរបញ្ជាក់ថា​ អ្នកភូមិបឹងកក់០៧នាក់​បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​និងត្រូវតុលាការ​បង្គាប់ឲ្យឃុំខ្លួន​ក្នុងពន្ឋនាគារព្រៃ.ស​បណ្តោះអាសន្ន ពាក់ព័ន្ឋនឹង​បទចោទរារំាង​បង្កឧបសគ្គដល់​ចរាចរណ៍សាធារណៈ​ បន្ទាប់ពីអ្នកភូមិ​ទំាង០៧នាក់​ ក្នុងចំណោម​អ្នកភូមិ​ជាច្រើន​នាក់​ទៀត ​បានទៅតវ៉ាបិទផ្លូវសុំ​ឲ្យសាលាក្រុង​ដោះស្រាយទឹកជន់លិច​ផ្ទះ​កាលពីថ្ងៃទី១០​ ​វិច្ឆិកា​ ២០១៤ ​។ចំណែក​ លោក មាជ សុវណ្ណារ៉ា បានត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​តាមដីកាតុលាការ​កាលពីថ្ងៃទី១១​ វិច្ឆិកា ២០១៤​ គឺមួយថ្ងៃ​បន្ទាប់ពីការឃាត់ខ្លួន​ក្រុមអ្នកអតីត​ភូមិបឹង​កក់​ខាងលើ​ ពាក់ព័ន្ឋនឹង​អំពើហិង្សានៅទីលាន​ប្រជាធិបតេយ្យ​កាលពីថ្ងៃទី១៥ ​កក្កដា ​២០១៤ ។

សេចក្តីរាយការណ៍​នៅប៉ុន្មាននាទីមុននេះ​ ក្រុមសមត្ថកិច្ច​មិនអនុញ្ញាត​ឲ្យក្រុមអ្នកតវ៉ា​ចូលក្នុងពន្ឋនាគារនោះទេ ៕