ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​លក់​កាហ្វេ​ផ្អើល​នៅ​ម្តុំ​ត្រឡោក​បែក

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​​ផ្ទះ​លក់​កាហ្វេ​មួយ​កន្លែង​ស្ថិត​នៅ​ផ្ទះ​លេខ​៥ ក្រុម​៣៥ ភូមិ​៧ ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹង​កក់ទី​២ ខណ្ឌទួលគោក ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២២ ​វិច្ឆិកា បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​មួយ​ចំនួន ។

ម្ចាស់ផ្ទះ​ដែល​ជួល​លក់​កាហ្វេ​មានឈ្មោះ ស៊ុន នារី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​លក់​កាហ្វេ ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ​ ជា​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី​មាន​ទំហំ​៤​ម៉ែត្រ​គុណ​១៦ម៉ែត្រ ។ ម្ចាស់​ផ្ទះ​ជួល​ដែល​ឆេះ​នេះបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​ទើបនឹង​លក់​កាហ្វេ​រួចរាល់​ហើយ​បាន​រៀបចំ​បិទទ្វារ​សម្រាក​ ​ស្រាប់តែ​មាន​អ្នក​ជិតខាង​គោះ​ទ្វារ​ហៅ​ប្រាប់​ថា​ មាន​ភ្លើង​ឆេះ​ផ្ទះ ក៏​ចេញ​មក​បើកទ្វារ​ផ្ទះ​ស្រាប់តែ​មាន​ផ្សែងហុយ​ទ្រលោម​ចូល​ក្នុងផ្ទះ​ទៅ​ហើយ ព្រោះ​ភ្លើង​បាន​ឆាបឆេះ​ពី​ខាងក្រោម​ដែល​មានទឹក ​ហើយ​គរ​គំនរ​ឈើ​ និង​សំរាម ។

ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​៥​បំពង់​ភ្លើង​បានរលត់ស្ងប់ស្ងាត់​បន្តិច​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ទៅ​ដល់​បាញ់​ទឹក​អស់​មួយ​គ្រឿង​ទៀតទើបរលត់​អស់ទាំង​ស្រុង ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ខាងលើ​នេះ​ឆេះ​ចេញពី​គំនរ​សំរាម​ និង​គំនរ​ឈើ​ដែល​នៅក្រោមផ្ទះ​ដែល​ជា​បឹង​មានទឹក​អាច​មក​ពី​មាន​អ្នក​ចោល​កន្ទុយបារី​បោះចោល​យូរ​ទៅ​បង្ក​ជាអណ្តាតភ្លើង​បណ្តាល​ឲ្យ​ឆាបឆេះ តែ​មិន​បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​នៅ​ក្នុងផ្ទះ និង​មាន​អ្នករង​របួស​ទេ ព្រោះ​ទើបតែ​ឆេះ​នៅ​ខាងក្រោម ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព