ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នង​ការ​ប៉ូលិស​ខេត្ត​តាកែវ​​ច្រាន​ចោល​ការ​សង្ស័យ ជុំ​វិញ​ឈ្មោះ​​មន្ត្រី​ប៉ូលិស​៥០​នាក់​អវត្ត​មាន​​ធ្វើ​កាត​ ATM

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ចេះ​ចប់ ដែល​ចោទប្រកាន់​ទៅ​លើ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​លួចលាក់​ឈ្មោះ​ខ្មោច​ទុកជា​ច្រើន​នាក់​ដើម្បី​បើក​លុយ​ដាក់​ហោប៉ៅ​ជា​រៀង​រាល់​ខែ​នា​ពេល​កន្លង​មក ។ បុ​៉​ន្តែ​បន្ទាប់​ពី​មន្ត្រី​

ខេត្តតាកែវ ៖ មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ចេះ​ចប់ ដែល​ចោទប្រកាន់​ទៅ​លើ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​លួចលាក់​ឈ្មោះ​ខ្មោច​ទុកជា​ច្រើន​នាក់​ដើម្បី​បើក​លុយ​ដាក់​ហោប៉ៅ​ជា​រៀង​រាល់​ខែ​នា​ពេល​កន្លង​មក ។ បុ​៉​ន្តែ​បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​តម្រូវ​ឱ្យធ្វើ​សំណុំ​បែបបទ​បើកប្រាក់​បៀវត្ស​តាម​ធនាគារ​វិញ​នោះ ឃើញ​ថា​មានឈ្មោះ​ខ្មោច​៥០​នាក់​មិន​បាន​មក​បំពេញ​សំណុំ​លិខិត​ធ្វើ​កាត ATM ទេ ។

នៅ​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា ជួប​ដាច់​ដោយឡែក​ជាមួយ​កោះសន្តិភាព​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក សំណាង ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា ក្នុង​នាម​លោក​ជា​ស្នងការ​នគរបាល​ខេត្ត សុំ​បដិសេធ​ទាំងស្រុង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​​មក​លើ​រូប​លោក ព្រោះ​នៅ​សល់​ឈ្មោះ​ជា​ច្រើន​នាក់​ទៀត អត់​មានមុខ​មក​ធ្វើ​សំណុំ​បែបបទ​បើកប្រាក់​តាម​ធនាគារ​ទេ គឺ​មាន​តែ​ឈ្មោះ ។ លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​បន្ត​ទៀត​ថា ចំពោះ​ការ​ធ្វើ​សំណុំ​បែបបទ​បើកប្រាក់​បៀវត្ស​តាម​ធនាគារ​នោះ ប៉ូលិស​នៅ​តាម​អធិការដ្ឋាន​នគរបាល​ចំនួន​៩​ស្រុក មាន​មន្ត្រី​ចំនួន​១.០៩៩​នាក់ (​ស្រី​១២​នាក់​) ត្រូវធ្វើ​សំណុំ​បែបបទ​បើកប្រាក់​បៀវត្ស​នៅ​ធនាគារ​អេ​ស៊ី​លី​ដា ។ ចំណែក​ប៉ូលិស​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដែន​កែវ និង​ប៉ូលិស​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៥១៥​នាក់ (​ស្រី​២០​នាក់​) បាន​ធ្វើ​កាត ATM បើកប្រាក់​បៀវត្ស​នៅ​ធនាគារ​កា​ណា​ឌី​យ៉ា ។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា នៅ​តាម​បណ្តា​ស្រុក​ទាំង​៩​នោះ​អត់​មានមុខ​ប៉ូលិស​មក​បំពេញ​សំណុំ​បែបបទ​ចំនួន​២៩​នាក់ ដែល​ឈ្មោះ​ទាំងនោះ​ខ្លះទៅ​រៀន ខ្លះ​ឈឺ ខ្លះ​ស្លាប់ និង​ចូល​និវត្តន៍ ។ សរុប​បូ​៉​លិ​សទាំង​៩​ស្រុក និង​ក្រុង​១ ដែល​មានមុខ​មក​បំពេញ​សំណុំ​បែបបទ​ធ្វើ​កាត ATM បើកប្រាក់​តាម​ធនាគារ​រួច​មាន​ចំនួន​១.៦១៤​នាក់ (​ស្រី​៣២​នាក់​) អវត្តមាន​ចំនួន​៥០​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ចូល​និវត្តន៍​, ៦​នាក់​ស្លាប់​, ១៤​នាក់​ផ្ទេរ​ការងារ​, ៤​នាក់​ទៅ​រៀន​, ៦​នាក់​ព្យួរការងារ​, ២​នាក់​បញ្ឈប់​ពី​ក្របខ័ណ្ឌ​, សុំ​ច្បាប់​១២​នាក់ និង​ឈឺ​៤​នាក់ ។

លោកស្នងការ​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​មន្ត្រី​នគរបាល​ដែល​អវត្តមាន លោក​នឹង​បញ្ជូន​ឈ្មោះ​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដើម្បី​កាត់ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ដោយ​លោក​មិន​ទុក​ឈ្មោះ​ទាំង​អស់នោះ​ទេ ខ្លាច​គេ​ចោទ​ថា លោក​កេង​ឈ្មោះ​ខ្មោច ៕