ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង​ឪពុក​ ម្តាយ និង​កូន​ស្រី​ផ្អោប​គ្នា ហើយ​ដុត​សម្លា.ប់​ក្នុង​ផ្ទះ សង្ស័យ​គំនុំ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រភព​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ខេត្ត​ប៉ៃ​លិន​បាន​ឱ្យ​ដឹង​ថា ឪពុក​ ម្តាយ​ និង​កូន​ស្រី​៣នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចង​ផ្អោប​គ្នា​ ហើយ​ចាក់​សាំង​ដុត​សម្លា.ប់​ក្នុង​ផ្ទះ​បណ្តាល​​ឱ្យ​ឆេះ​ទាំង​ផ្ទះ ទាំង​មនុស្ស​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​កាល​ពី​

ខេត្ត​ប៉ៃលិន ៖ ប្រភព​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ខេត្ត​ប៉ៃ​លិន​បាន​ឱ្យ​ដឹង​ថា ឪពុក​ ម្តាយ​ និង​កូន​ស្រី​៣នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចង​ផ្អោប​គ្នា​ ហើយ​ចាក់​សាំង​ដុត​សម្លាប់​ក្នុង​ផ្ទះ​បណ្តាល​​ឱ្យ​ឆេះ​ទាំង​ផ្ទះ ទាំង​មនុស្ស​ស្លាប់​យ៉ាង​អាណោច​អាធ័ម​កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៤ នៅ​ភូមិ​​កូន​ដំរី ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ។

​ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ហេង រ៉ាវី ភេទ​ប្រុស អាយុ​២៧ឆ្នាំ ជា​ស្មៀន​ឃុំ​សាលា​ក្រៅ ប្រពន្ធ​ឈ្មោះ​ធី ផល​ឡៃ អាយុ​២៤​ឆ្នាំ ជា​អ្នក​រក​ស៊ី​លក់​ដំឡូង និង​កូន​ស្រី​ឈ្មោះ​ហេង​ ម៉េ​ង​ជូ អាយុ​៦ខែ​ ។

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើត​ហេតុ​អ្នក​ជិត​ខាង​បាន​ឮសម្លេង​ក្ឌុង​ក្ឌាំងក្នុង​ផ្ទះ​កើត​ហេតុ​ ហើយ​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​ឃើញ​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​ឡើង ហើយ​ឃើញ​ជន​សង្ស័យ​ជិះម៉ូតូ​២​គ្រឿង​​ចេញ​ពី​កន្លែង​កើតហេតុ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​បាត់​ស្រមោល​។ ក្នុងហេតុ​ការណ៍​នេះ​គេ​មិន​បាន​ដឹង​ថា តើ​ជន​សង្ស័យ​សម្លាប់​ជន​រង​គ្រោះ​រួច​ ទើប​ចង​ចាក់​សាំង​ដុត ឬ​ក៏​ដុត​ទាំង​រស់​នោះ​ទេ ព្រោះ​នៅ​ពេល​ភ្លើង​ឆាប​ឆេះ​ឡើង​គេ​អត់​ឮសម្លេង​ជន​រង​គ្រោះស្រែក​ឱ្យជួយ​ឡើយ។

ប្រភពបានបន្ត​ថា ស្ត្រី​រង​គ្រោះ​ខាង​លើ​ទើប​តែ​យក​លុយ​ពី​ថៅ​កែ​ដំឡូង​បាន​៤​ម៉ឺន​ដុល្លារ និង​លុយ​បាត​ជា​ច្រើន​ទៀត​មក​​ផ្ទះ​ដើម្បីទុក​ឱ្យ​ថ្លៃ​ដំឡូង​គេ តែ​មិន​ទាន់​បាន​ឱ្យ​គេ​ផង​ក៏​កើត​មាន​ហេតុ​ការណ៍​នេះ​ឡើង​តែ​ម្តង ​តែ​តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​​​លុយ​នោះ​ត្រូវ​ភ្លើង​ឆេះ​​សល់​តែ​កម្ទេច​ ដោយ​មិន​មាន​បាត់​បង់​ទៅ​ណា​ទេ​ ដូច្នេះ​ករណី​នេះ​ត្រូវ​គេ​សង្ស័យ​ថា អាច​ជា​ករណី​គំនុំ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព