ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ម៉ូតូ២គ្រឿង​ខណៈ​ម្ចាស់​ចូលរួម​ប្រជុំ​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែនជ័យ​នៅ​វត្ត​​កំបូល​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​ត្រូវ​ចោរ​ធ្វើ​សកម្ម​ភាព​លួច​បាន​សម្រេច ខណៈ​ម្ចាស់​កំពុង​​ចូល​ប្រជុំ​​ក្នុងពិធី​ផ្សព្វ​​ផ្សាយ​ពិគ្រោះ​យោ​បល់​​របស់​ក្រុម​ប្រឹក្សា​ខណ្ឌពោធិ៍​សែន​ជ័យអាណត្តិទី២​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​​១១ និង​១០នាទី​ព្រឹក​ថ្ងៃទី​​៣១ តុលា ២០១៤ នេះ ស្ថិតនៅ​ក្នុង​ភូមិ​វត្ត​កំបូល សង្កាត់​កំបូល​ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូទាំង២នាក់​ត្រូវបានស្គាល់ ១-ឈ្មោះ​ស៊ឹុម គន្ធា​ ភេទស្រី​ អាយុ​៣៥​ឆ្នាំ ជា​ប្រធាន​ភូមិ​ត្រពាំងអញ្ចាញ៣ សង្កាត់​ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជិះ​ម៉ូតូ​ម៉ាក​ស្គូពី ពាក់ស្លាកលេខ​ភ្នំពេញ 1CH-0174 និង​២-ឈ្មោះ​អ៊ឹម ស៊ីវន អាយុ​៤៥​ឆ្នាំ ជា​ជំនួយ​ការ​មេភូមិ​ចម្ការ​ឪឡឹក មាន​ទីលំនៅ​ក្នុងសង្កាត់កាកាប ជិះម៉ូតូសង់ C125 ពាក់ស្លាកលេខ​ 1CH- 1595 ។

ប្រភពបន្តថា មុន​ពេល​កើតហេតុ​​ ម្ចាស់​ម៉ូតូ​ទាំង២នាក់ខាងលើ បានចូលរួមក្នុងពិធី​ប្រជុំ​នៅ​ក្នុង​វត្ត​កំបូល​នោះ លុះ​ពេល​ជិតចប់ពិធី​​​ក៏​ចេញ​មក​ក្រៅ ដើម្បី​យកម៉ូតូជិះត្រឡប់​ទៅផ្ទះវិញ ស្រាប់តែ​មិនឃើញ​ក៏មាន​ការភ្ញាក់​ផ្អើល​ថា​បាត់ម៉ូតូ​តែម្តង ។ គួរបញ្ជាក់ថា ​ក្នុង​កម្ម វិធីប្រជុំ​នោះ​ មាន​មនុស្ស​​​ចូលរួមប្រមាណ​៥០០នាក់​ ហើយក៏​គ្មាន​សន្តិសុខ​យា​ម​ម៉ូតូ​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព