ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធមួយ​គ្រាប់នៅហាងផឹកស៊ី​ “ធីតាត្រជាក់ចិត្ត” ​សង្ស័យករណី​បង្រ្កាបគ្រឿងញៀ.ន (មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ស្នូរផ្ទុះអាវុធមួយគ្រាប់ ​ត្រូវបានគេដឹងថា ​ឮចេញពី​ក្នុងហាងផឹកស៊ីមួយកន្លែងយីហោ”ធីតាត្រជាក់ចិត្ត ” ​ស្ថិតនៅតាមផ្លូវចាក់បេតុង ​ក្នុងភូមិច្រេះ​ សង្កាត់ភ្នំពេញថ្មី ​ខណ្ឌសែនសុខ ​បង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោងេជិត៤រសៀលថ្ងៃទី៣០ ​តុលា​ ២០១៤ ។

គេមិនដឹងថា​តើការផ្ទុះអាវុធចេញពី​ហាងផឹកស៊ីខាងលើនេះ ​ជាករណីអ្វីពិតបា្រកដនៅឡើយទេ​ ប៉ុន្តែបើតាមសមត្ថកិច្ច​មូលដ្ឋានបានបា្រប់អ្នក​ឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពឲ្យដឹងថា​ ករណីផ្ទុះអាវុធនេះ​ សង្ស័យជា​ការបង្រ្កាប​គ្រឿងញៀន ព្រោះឃើញមានកម្លំាង​ប៉ូលិសក្រសួងមហាផ្ទៃ​ជាច្រើននាក់​នៅក្នុងហាង ​និងមានការឃាត់ខ្លួន​មនុស្ស០៤នាក់ទៀត ។

សូមបញ្ជាក់ដែរថា​ ការចុះបង្ក្រាបនេះ ​ប៉ូលិសក្រសួង​មិនបានសហការជាមួយ​ប៉ូលិសមូលដ្ឋាននោះទេ​ ទើបអាជ្ញាធ​រមិនបានដឹង ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕